ដោយ: លាងហួរ
ភ្នំពេញ:អ្នកនាំពាក្យមួយរូបបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រទេសកម្ពុជាបានចុះបញ្ជីរ អ្នកដំណើរតាមផ្លូវអាកាសចំនួន៩០៨.០៥៩នាក់ ក្នុងអំឡុងពេល៧ខែដំបូងនៃឆ្នាំ២០២២ កើនឡើងជិត៥០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ សីហាកន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន២៦ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ មកពីប្រទេសចិន បានដំណើរការជើងហោះហើរ ប្រមាណ១២.៥៥០ជើងទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ចំនួន៣របស់ប្រទេសកម្ពុជា ក្នុងអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំនេះ កើនឡើង១១០ភាគរយ ពីចំនួនជើងហោះហើរជិត៦ពាន់ជើង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។








