ដោយ៖ សហការី
ភ្នំពេញ៖ បុរី ប៉េង ហួត និងធនាគារ ស្ថាបនា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានរៀបចំកម្មពិធីចុះហត្ថលេខាភាពជាដៃគូសហការ ក្នុងការផ្តល់ ឥណទានគេហដ្ឋាន ក្នុងអត្រាការប្រាក់ទាបបំផុត ត្រឹមតែ៦ភាគរយតែប៉ុណ្នោះ។
កម្មវិធីចុះហត្ថលេខាភាពជាដៃគូនេះធ្វើឡើងនៅការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ដែលមានចំងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។
នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ តំណាង បុរី ប៉េង ហួត និងលោក រ៉ាយអេន កុង ម៉ុន គីត នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុបុគ្គល តំណាងធនាគារ ស្ថាបនា ព្រមទាំងសហការីនៃភាគីទាំងពីរជាច្រើនរូបទៀត។
ពិធីចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ស្ថាបនា ដើម្បីជួយឱ្យអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័សជាមួយអត្រាការប្រាក់ពិសេសត្រឹមតែ៦% ទៅលើឥណទានគេហដ្ឋាន សម្រាប់ឆ្នាំដំបូង និងការបញ្ចុះតម្លៃកាន់តែពិសេសរហូតដល់៥០%លើកម្រៃសេវារដ្ឋបាល។
ស្របពេលជាមួយគ្នានេះផងដែរ អតិថិជនអាចរីករាយជាមួយនឹងការទទួលបានទំហំកម្ចីរហូតដល់៨៥% នៃតម្លៃផ្ទះរបស់បុរីប៉េងហួត និងរយៈពេលកម្ចីរហូតដល់២៥ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះនឹងមានសុពលភាព ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២តែប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ និងអ្នកតំណាងនៃក្រុមហ៊ុនទាំងពីរ សង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងនៅតែបន្តយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមសម្រេចក្ដីស្រមៃរបស់អតិថិជន ក្នុងការទទួលបានផ្ទះដ៏កក់ក្តៅ និងប្រកបដោយផាសុកភាព ជាមួយជម្រើសបង់ប្រាក់ ដែលមានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។
ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជនទាំងអស់អាចស្នើសុំឥណទានគេហដ្ឋានពីធនាគារ ស្ថាបនា ក្នុងទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេស ដែលមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth។ ដើម្បីទាក់ទងមកកាន់ធនាគារ ស្ថាបនា សូមអញ្ជើញមកកាន់ការិយាល័យសាខាដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងតាមលេខទូរសព្ទ 023/081 999 010 ឬចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/៕