ដោយ៖ សហការី
សៀមរាប៖ ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់រយៈពេលអនុគ្រោះ លើកលែងការពិន័យជាប្រាក់ ចំពោះអាជីវលម្ម សេវាកម្ម មគ្គុទេសក៍ទេសចរណ៍ ព្រមទាំងអាជីវកម្មទាំងអស់ដែលទាក់ទង និងវិស័យទេសចរណ៍។
យោងតាមលិខិតជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានខ្លឹមសារថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក លោកស្រីជាមគ្គុទេសទេសចរគ្រប់កម្រិត ក្នុងការត្រៀមការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា និងឆ្ពោះទៅកាន់ឆ្នាំទស្សនាកម្ពុជា២០២៣ (Visit Cambodia Year 2023) ក្រសួងទេសចរណ៍សម្រេចដាក់ចេញនូវយន្តការមួយចំនួន។








