ទីផ្សារអចលនទ្រព្យវៀតណាម មានសន្ទុះហក់ឡើង និងមានតុល្យភាពជាងមុនក្នុងត្រីមាសទី២ ឆ្នាំនេះ

0

ដោយសុខុម

ហាណូយៈ ទីផ្សារអចលនទ្រព្យនៅប្រទេសវៀតណាម បានបង្ហាញសញ្ញាស្ទុះងើបឡើងវិញ និងការអភិវឌ្ឍដែលមានតុល្យភាពជាងមុនជាវិជ្ជមានក្នុងត្រីមាសទី២ ឆ្នាំ២០២២ ដោយចំនួនប្រតិបត្តិការទិញលក់អាផាតម៉ិន ផ្ទះ និងដីធ្លីបានកើនឡើងច្រើនគួរសម។ នេះយោងតាមរបាយការណ៍របស់ក្រសួងសំណង់វៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៣ ខែសីហា ឱ្យដឹងថា អត្រាតម្រូវការនេះគឺខ្ពស់ណាស់ ខណៈការផ្គត់ផ្គង់ថ្មីៗស្ទើរតែគ្មាន ហើយអត្រាការិយាល័យ និងអគារពាណិជ្ជកម្មដែលនៅទំនេរសម្រាប់ជួលបានធ្លាក់ចុះជាលំដាប់។

ក្រសួងដដែលនិយាយថា អាផាតម៉ិនដែលមានតម្លៃសមរម្យចាប់ពី១.០៧០ដុល្លារ ទៅ១.២៨០ដុល្លារ ក្នុង១ម៉ែត្រការ៉េគឺស្ទើរតែគ្មាននោះទេក្នុងគម្រោងលំនៅដ្ឋាននានានៅកណ្ដាលក្រុង។ អាផាតម៉ិនដែលមានតម្លៃខ្ទង់ប៉ុណ្ណេះមានតែនៅក្នុងគម្រោងមួយចំនួនតូចនៅតាមតំបន់ ដែលឆ្ងាយពីកណ្ដាលក្រុងប៉ុណ្ណោះ។

ក្រសួងនេះបានឱ្យដឹងទៀតថា តម្លៃលំនៅដ្ឋានពេលនេះខ្ពស់ជាងដំណាច់ឆ្នាំ២០២១ ប៉ុន្តែអត្រាកំណើនបានបង្អង់ល្បឿនជាងមុន។

នៅក្នុងត្រីមាសទី២ មានប្រតិបត្តិការទិញលក់ជាង៦៩.០០០ប្រតិបត្តិការ ហើយផ្ទះថ្មីៗដែលត្រូវបានផ្គត់ផ្គង់នៅលើទីផ្សារមានចំនួនត្រឹមតែ២៧.១៦០យូនីត៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here