ប្រទេសចិន គ្រោងនឹងបង្កើនល្បឿន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

0

ដោយ:លាងហួរ
ប៉េកាំង:មន្ត្រីមកពីអ្នករៀបចំផែនការរដ្ឋបាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសចិននឹងស្តារសេដ្ឋកិច្ចឡើងវិញព្រមទាំងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងត្រីមាសទីបីនៃឆ្នាំ២០២២នេះ។

ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីទិន្នន័យមិនច្បាស់លាស់សម្រាប់ខែកក្កដា បានបង្ហាញថាសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្លាក់ចុះដោយមិននឹកស្មានដល់ ។

តួយ៉ាងការវិនិយោគអចលនទ្រព្យបានធ្លាក់ចុះក្នុងល្បឿនលឿនបំផុតនៅឆ្នាំ២០២២នេះ។

លោក Yuan Da អ្នកនាំពាក្យនៃគណៈកម្មការកំណែទម្រង់និងអភិវឌ្ឍជាតិ(NDRC)មានប្រសាសន៍ថា
ប្រទេសចិននឹងបង្កើនការប្រើប្រាស់ប័ណ្ណបំណុលរដ្ឋាភិបាលក្នុងស្រុកពិសេស និងឥណទានថ្មីដែលផ្តល់ដោយធនាគារគោលនយោបាយ។

គណៈកម្មការកំណែទម្រង់និងអភិវឌ្ឍជាតិ(NDRC)បានអនុម័តគម្រោងវិនិយោគទ្រព្យសកម្មថេរចំនួនប្រាំបីដែលមានតម្លៃ២៣៦,៨ពាន់លានយ័ន(៣៤,៨៩ពាន់លានដុល្លារ)កាលពីខែកក្កដាកន្លងទៅ។

គិតត្រឹមថ្ងៃទី៣១ខែកក្កដា ប្រទេសចិនបានចេញប័ណ្ណបំណុលពិសេសចំនួន៣,៤៥ពាន់ពាន់លានយ័នសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។

ប្រទេសចិនកំពុងបង្កើនការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញនិងស្តារសេដ្ឋកិច្ចដែលកំពុងជាប់គាំងដោយសារការបន្តរាតត្បាតនៃជំងឺកូវីដ ទីផ្សារអចលនទ្រព្យមានបញ្ហា និងការប្រើប្រាស់ធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here