ដំណឹងល្អៈ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាង២០ហើយកំពុងភ្ជាប់ ជើងហោះហើរត្រង់មកកម្ពុជា

0

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អ្នកជំនាញទេសចរណ៍៍ ដែលធ្វើការយ៉ាងជិតស្និទ្ឋជាមួយក្រុមហ៊ុនអាកាសចរណ៍នានាបានបង្ហើបឲ្យដឹងថា គិតរហូតមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ជាង២០ហើយ កំពុងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌីបានមានប្រសាសន៍ឲ្យដឹងនៅដើមសប្តាហ៍នេះថា ចាប់តាំងពីដើមឆ្នាំ២០២២មក បន្ទាប់ពីរាជរដ្ឋាភិបាលបើកចំហរប្រទេស និងមិនមានការធ្វើចត្តាឡីស័កសម្រាប់ជនបរទេសចូលមកកាន់កម្ពុជា វិស័យអាកាសចរណ៍ ក៏ដូចជាវិស័​យទេសចរណ៍មានភាពរីកចម្រើនបណ្តើរៗ ដែលជាសញ្ញាវិជ្ជមាននៅក្នុងវិស័យនេះ។

លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរត្រង់មកកម្ពុជាទាំងនោះជាក្រុមហ៊ុននៅក្នុងតំបន់អាស៊ី ស្របពេលភ្ញៀវទេដសចរណ៍មកទស្សនាកម្ពុជាភាគច្រើន ជាភ្ញៀវមកពីបណ្តាប្រទេសក្នុងតំបន់”។ លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗមួយចំនួនទៀត បាននិងកំពុងត្រៀមភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាផងដែរ”។

លោកហូ វណ្ឌីបានបន្តថា មានសញ្ញាវិជ្ជមានច្រើន សម្រាប់វិស័យនេះ ស្របពេលដែលចំនួនប្រជាជនខ្មែរ ដែលរស់នៅក្រៅប្រទេស ក៏បានវិក  ត្រលប់មកលេងស្រុកកំណើត មានចំនួនច្រើនផងដែរនាឆ្នាំនេះ។

អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនអ្នកដំណើរជាតិ អន្តរជាតិ ធ្វើដំណើរតាមផ្លូវអាកាសមកកម្ពុជា បានកើនឡើងប្រមាណ៥០០ភាគរយ ដែលមានអ្នកដំណើរសរុបជាង៩០ម៉ឺននាក់ នេះបើគិតត្រឹមចន្លោះខែមករា និងខែកក្កដាកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here