ដោយៈ សុខុម
ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃអង្គារ ទី៣០ ខែសីហា នេះថា បច្ចុប្បន្នព្រៃឈើគ្របដណ្តប់ប្រមាណ៨,៥លានហិកតា ឬស្មើនឹង៤៦,៨៦%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៣០ សីហានេះថា “ក្នុងចំណោមគម្របព្រៃឈើសរុប ប្រមាណ៧,៣លានហិកតា ឬស្មើនឹង៤១%នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា គឺជាតំបន់ការពារ និងជាច្រករបៀងជីវចម្រុះ”។







