ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍បរទេសថ្មីចំនួនពីរ ត្រៀមហោះហើរមកកាន់ប្រទេសកម្ពុជា រួមមាន ដែលជាក្រុមហ៊ុនបញ្ញើរបស់សហរដ្ឋអាមេរិក ហ្វីតដេក និងក្រុមហ៊ុនអ៊ែដវីនរបស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍បរទេសថ្មីចំនួនពីរ ត្រៀមហោះហើរមកកាន់ប្រទេសកម្ពុជា រួមមាន ដែលជាក្រុមហ៊ុនបញ្ញើរបស់សហរដ្ឋអាមេរិក ហ្វីតដេក និងក្រុមហ៊ុនអ៊ែដវីនរបស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
លោក វ៉ាន់ ចន្ទី ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវអាកាស នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានមានប្រសាសន៍នៅក្នុងសប្តាហ៍នេះថា ក្រុមហ៊ុនដែលមានបំណងហោះហើរមកកម្ពុជា ទំាងពីរក្រុមហ៊ុននេះ រួមមានក្រុមហ៊ុន ហ្វីតដេក ( Fedex ) ដែលជាក្រុមហ៊ុនបញ្ញើរបស់សហរដ្ឋអាមេរិក និងជាក្រុមហ៊ុនដ៏ធំ ហើយក្រុមហ៊ុននេះ មានយន្តហោះដឹកអ្នកដំណើរ និងដឹកបញ្ញើដោយខ្លួនឯង ចំណែកក្រុមហ៊ុនទី២ គឺក្រុមហ៊ុនអ៊ែដវីន (Edwin) របស់ Air Asia ដែលមានស្នាក់ការនៅប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។

លោកបានបន្តថា ក្រុមហ៊ុនទំាងពី២នេះ នឹងបើកការហោះហើរមកកម្ពុជាឆាប់ៗ ព្រោះក្រុមហ៊ុនទំាងនេះបានមើលឃើញ កម្ពុជាបានដឹកនាំទប់ស្កាត់កូវីដបានល្អជាង និងជាប្រទេសមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រច្រើន ជាប្រទេសដែលមានប្រជាជនរួសរាយ និងជាប្រទេសប្រកបដោយសុខសន្តិភាព។
លោក Wallace Hsueh អនុប្រធានក្រុមហ៊ុនទទួលបន្ទុកកិច្ចការអន្តរជាតិក្រុមហ៊ុនដឹកជញ្ជូន FedEx កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២កន្លងមក បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ព និងដឹកជញ្ជូននៅកម្ពុជាផងដែរ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ក៏ដូចជាពង្រីកទំនាក់ទំនងរវាងអាមេរិក និងកម្ពុជាបន្ថែមទៀត។

លោកក៏បានមានប្រសាសន៍ថា នេះជាលើកដំបូងដែលលោកបានមកកម្ពុជា ហើយ លោកមើលឃើញកម្ពុជាមានការរីកចម្រើន ដែលផ្ទុយទៅនឹងអ្វីដែលលោកធ្លាប់បានឮពីប្រព័ន្ធឃោសនា ខាងក្រៅ និងពីមនុស្សមួយចំនួន៕