ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍៍បានបង្ហាញ
សញ្ញាបានបង្ហាញសញ្ញាសុទិដ្ឋិនិយមថ្មីមួយ ដោយរំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចន្លោះពី១,៥ ទៅ២លាននាក់។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍៍បានបង្ហាញ
សញ្ញាបានបង្ហាញសញ្ញាសុទិដ្ឋិនិយមថ្មីមួយ ដោយរំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចន្លោះពី១,៥ ទៅ២លាននាក់។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានឲ្យដឹងថា យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះកម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជា មានជិត១លាននាក់ហើយ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិ ដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។
លោកថោង ខុនបានបន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។
លោករដ្ឋមន្ត្រីបន្តថា “យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ចាប់ពី១.៥លាននាក់ទៅ២លាននាក់”៕
