ក្រុមហ៊ុនទ្រី ភាពកំពុងកសាងហេដ្ឋារចនាសម្ព័ន្ឋលើកោះទន្សាយនិងត្រៀមចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល

0

 ដោយៈ ជេស៊ីកា

       ខេត្តកែបៈ អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនទ្រីភាពគ្រុបបាន និងកំពុងឈូសឆាយហេដ្ឋារចនាសម្ព័ន្ឋលើកោះទន្សាយហើយ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីសប្តាហ៍មុនផងដែរថា ស្របពេលក្រុមហ៊ុននេះ កំពុងត្រៀមចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលជាផ្លូវការ ដើម្បីទទួលបានសិទ្ឋអភិវឌ្ឍន៍ គំរោងនៅលើកោះដ៏ល្បីល្បាញក្នុងខេត្តកែបនេះ។

ក្រុមហ៊ុនទ្រី ភាពបានទទួលសិទ្ឋអភិវឌ្ឍន៍ កោះទន្សាយពីរាជរដ្ឋាភិបាល ដើម្បីរៀបចំប្រែក្លាយកោះនេះជាសណ្ឋាគារផ្កាយ៥​ រមណីយដ្ឋានលំហែរ ទីលានវាយកូនហ្គោល ភោជនីយដ្ឋានប្រណីត និងសេវាកម្មជាច្រើនទៀត។

លោកសោម ពិសិដ្ឋបានបន្តថា ក្រុមហ៊ុនទ្រី ភាពគ្រុបរបស់អ្នកឧកញ៉ាទ្រី ភាពបានទទួលស ជ ណពិតប្រាកដនិងជាផ្លូវការពីរាជរដ្ឋាភិបាលហើយ ខណៈក្រុមហ៊ុនកំពុងសាងសង់ ហេដ្ឋារចនាសម្ព័ន្ឋធ្វើផ្លូវជុំវិញ កោះទំហំ១៤០ហិកតានេះ។

លោកបន្តថា “ក្រុមហ៊ុនទ្រី ភាពនឹងអភិវឌ្ឍន៍ផ្នែកម្ខាងនៃកោះទន្សាយ ពោលគឺមិនអភិវឌ្ឍន៍៍ទាំងអស់ទេ​ ដោយសហគមន៍៍ទេសច​រណ៍ ដែលមានបច្ចុប្បន្ននេះមិនរងផលប៉ះពាល់ឡើយ ព្រោះប្រជាសហគមន៍នៅលើកោះនេះ ជាប្រជាជនចាស់ ប៉ុន្តែពួកគេរស់នៅលើដីឯកជនរបស់រដ្ឋ”។

លោកសោម ពិសិដ្ឋបានបន្តថា នៅផ្នែកម្ខាងនៃកោះ នឹងមានការរៀបចំឆ្នេរឡើងវិញ ពីសំណាក់ក្រុមហ៊ុននេះ ព្រោះឆ្នេរលើកោះភាពច្រើនសម្បូរដោយថ្មរដិបរដុប៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here