ដោយៈ គង់ សូរិយា
ភ្នំពេញៈ ព្រះរាជាជាចក្រកម្ពុជា នឹងរៀបចំទិវាកាទេសចរណ៍ពិភព
លោកឆ្នាំ២០២២ នៅដើមខែតុលាខាងមុខ ដែលអ្នកជំនាញក្នុងវិស័យនេះរំពឹងថា នឹងអាចទាក់ទាញអ្នកទស្សនា និងបណ្តាញផ្សព្វផ្សាយជាច្រើនមកចូលរួម។
ដោយៈ គង់ សូរិយា
ភ្នំពេញៈ ព្រះរាជាជាចក្រកម្ពុជា នឹងរៀបចំទិវាកាទេសចរណ៍ពិភព
លោកឆ្នាំ២០២២ នៅដើមខែតុលាខាងមុខ ដែលអ្នកជំនាញក្នុងវិស័យនេះរំពឹងថា នឹងអាចទាក់ទាញអ្នកទស្សនា និងបណ្តាញផ្សព្វផ្សាយជាច្រើនមកចូលរួម។
តាមរយៈព្រឹត្តិការណ៍នេះ កម្ពុជារំពឹងនឹងអាចធ្វើការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍របស់ខ្លួន ទៅអន្តរជាតិបានកាន់តែទូលំទូលាយ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៩ ខែកញ្ញា បានឱ្យដឹងថា កម្ពុជានឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក ឆ្នាំ ២០២២ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ“ការគិតគូរឡើងវិញពីទេសចរណ៍ Rethinking Tourism”ដែលរំលេចអំពីបម្រែបម្រួល និងនិន្នាការទេសចរណ៍ពិភពលោកក្រោយវិបត្តិកូវីដ ១៩។
សេចក្ដីជូនដំណឹងដដែលបានឱ្យដឹងទៀតថា ក្រសួងសូមជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ស្ថាប័នឯកជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងដៃគូពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ ឱ្យបានជ្រាបថា អង្គការទេសចរណ៍ពិភពលោក (UNWTO) នឹងប្រារព្ធទិវាទេសចរណ៍ពិភពលោក (World Tourism Day) លើកទី៤២ ជាផ្លូវការនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ហើយប្រទេសជាសមាជិក UNWTO នឹងប្រារព្ធទិវានេះតាមពេលវេលា និងកម្មវិធីសមស្របក្នុងប្រទេសរៀងៗខ្លួន ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា គ្រប់វេទិកា ឬព្រឹត្តិការណ៍ដែលកម្ពុជារៀបចំ ឬចូលរួមសហការជាមួយដៃគូ គឺសុទ្ធតែផ្តល់ផលវិជ្ជមាន សម្រាប់ការផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ទៅកាន់សាធារណជនលើពិភពលោក ឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជា។
លោកបន្តថា “បន្ទាប់ពីធ្លាក់ចុះស្ទើរដល់សូន្យ កាលពីអំឡុងឆ្នាំ ២០២០-២០២១ ពេលនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ បានវិលត្រលប់មកវិញជាបណ្តើរៗហើយ”។ លោកបន្ថែមថា “បើពិភពលោកមិនមានលេចឡើងនូវហេតុការណ៍ អាក្រក់ណាមួយបន្ថែមទៀត ចំនួនភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នឹងបន្តកើនឡើងដូចការរំពឹងទុករបស់ក្រសួងទេសចរណ៍ គឺចន្លោះពី១,៥-២លាននាក់ ក្នុងឆ្នាំនេះ” ។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរ លោក ខៀវ ធី បាននិយាយថា ក្នុងនាមអ្នកប្រកបអាជីវកម្ម ក្នុងវិស័យទេសចរណ៍លោកពិតជាចង់ឃើញក្រសួងរៀបចំព្រឹត្តិការណ៍ ទេសចរណ៍ឱ្យបានកាន់តែច្រើន ព្រោះគ្រប់ព្រឹត្តិការណ៍ នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍។
លោកបន្តថា “ខ្ញុំសង្ឃឹមថា ទិវាទេសចរណ៍ដែលក្រសួង នឹងរៀបចំក្នុងខែក្រោយ នឹងជួយឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ចូលមកកម្សាន្តកាន់តែច្រើន ខណៈចាប់ពីខែតុលា ក៏ជាពេលដែលភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនផងដែរ”៕