ដោយ វុត្ថា
ភ្នំពេញ៖ មហាសេដ្ឋីពិភពលោករបស់ប្រទេសចិន លោក Jack Ma ដែលជិតចូលនីវត្តហើយនោះបានផ្តល់យោបល់ ដល់អ្នកជំនាន់ក្រោយដែលចង់ក្លាយជាសេដ្ឋីមានលុយរាប់ពាន់លានដុល្លារដូចរូបគាត់ នឹងមហាសេដ្ឋីផ្សេងទៀតថា “កុំព្យាយាមធ្វើអ្វីដែលល្អឥតខ្ចោះ តែត្រូវធ្វើអ្វីដែលមុនគេ។
លោកពន្យល់ថា ធ្វើអ្វីដែលមុខគេដើម្បីផ្លាស់ប្តូរ ចាប់យកឪការការប្រកួតប្រជែងមុនគេ និងធ្វើអ្វីៗមុនគេដើម្បីជំនះឧបសគ្គ និងភាពលំបាកទាំងឡាយ ព្រោះថាមនុស្សដែលពូកែបំផុត គឺមានឪកាសទទួលពានជ័យលាភីតែម្តងប៉ុណ្ណោះ។លោកបន្ថែមទៀតថា លោកព្យាយាមធ្វើអ្វីដែលថ្មី សម្រាប់ជីវិតរបស់លោកដែលចូលចិត្តប៉ុណ្ណោះ ដោយមិនបោះបោះចោលនូវក្តីស្រម័យ។ មនុស្សទាំងអស់សុទ្ធតែមានចំណុចល្អ និងទេពកោសល្យរៀងខ្លួង ដូច្នេះ ត្រូវតែខិតខំប្រឹងប្រែង និងជ្រើសរើសដោយខ្លួនឯងទើបទទួលបានជោគជ័យ។
លោកបន្តទៀតថា ពិភពលោកនេះពោពេញទៅដោយការប្រកួតប្រជែង និងឪកាសស្មើភាពគ្នា ដូច្នេះវាអាស្រ័យលើមនុស្សក្នុងការចាប់យក និងជ្រើសរើស ។ អ្នកខ្លះជ្រើសរើសយកការប្រកួតប្រជែងដើម្បីចាប់យកឪកាសរបស់ខ្លួន។
ជាមួយគ្នានេះ លោក Jack Ma បានស្តីបន្ទោសយុវជនជាច្រើនពាក់ព័ន្ឋនឹងការរអ៊ូរទាំរបស់ពួកគេ ពីការគ្មានឪកាសក្លាយជាទៅអ្នកមាន ដោយសារពួកគេភាពមានបានត្រូវបានគេយកអស់រួចអស់ទៅហើយ ដូចជាមហាសេដ្ឋី Bill Gate ឬ អ្នកផ្សេងទៀតជាដើម។ តាមពិតយុវជនត្រូវគិតនិងត្រូវជំនៈរាល់ឧបសគ្គ និងការប្រកួតប្រជែងទាំងឡាយនៅពេលនោះអ្នកនឹងជោគជ័យក្នុងជីវិត។
លោកបញ្ជាក់ថា “នៅពេលដែលអ្នកជំនៈរាល់ឧបសគ្គ និងការប្រកួតប្រជែងកាន់តែច្រើន ឪកាសក៏មានកាន់តែច្រើនសម្រាប់អ្នក”៕