ដោយ វុត្ថា
ភ្នំពេញ៖
ក្រុមហ៊ុនថៃចំនួន២៥ កំពុងតែស្វែងរកដៃគូពាណិជ្ជកម្ម វិនិយោគ និងស្វែងរកទីផ្សារនៅកម្ពុជា
ខណៈដែលប្រទេសកម្ពុជាមានសក្កដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រកបដោយភាពអំណោយផល
ជាពិសេសគឺសន្តិ-ភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
នៅក្នុងជំនួបគណៈប្រតិភូថៃចំនួន៣២នាក់ មកពី២៥ក្រុមហ៊ុន ដែលបានអញ្ជើញមកកម្ពុជា ដើម្បីបង្កើតដៃគូពាណិជ្ជកម្ម
និងពង្រីកការសហការរវាងប្រទេសកម្ពុជា-ថៃនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ នេះ លោក
កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីនៃក្រសួងពាណិជ្ជកម្ម បានបង្ហាញអំពីសក្តានុពល នៃប្រទេសកម្ពុជាមានការរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ
និងវិស័យវិនិយោគ ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ព្រមទាំងមានទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ
ក្នុងការនាំចេញ-នាំចូលផលិតផល និងការតាំងពិព័រណ៌ផលិតផលថៃនៅកម្ពុជានៅតាមព្រឹត្តិការណ៍ធំៗក្នុងរាជធានីភ្នំពេញ
ក៍ដូចជា តាមបណ្តាខេត្តនានាផងដែរ។
-->
លោករដ្ឋមន្ត្រីស្តីទីក៏បានប្រកាសស្វាគមន៍ក្រុមហ៊ុនថៃទាំងអស់ដែលមានគោលបំណងចង់វិនិយោគនៅកម្ពុជា ដោយយក្រសួងពាណិជ្ជកម្មនឹងជួយសម្របសម្រួលដល់ក្រុមហ៊ុនថៃ ដើម្បីមកវិនិយោគមានភាពងាយស្រួល (ការចុះបញ្ជីពាណិជ្ជកម្មនិងការចុះស្លាកពាណិជ្ជកម្ម) និងត្រៀមខ្លួនសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនពាណិជ្ជកម្មថ្នាក់ជាតិរវាងកម្ពុជា-ថៃ នៅដើមត្រីមាសទី១ ក្នុងឆ្នាំ២០១៩។
លោក វ៉ាន់ឆៃ វៈរ៉ាវីដ តំណាងគណៈប្រតិភូថៃ បានសំដែងការអរគុណដល់ក្រសួងពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនថៃ
បានស្វែងយល់ពីការវិនិយោគនៅកម្ពុជា និងពង្រីកការសហការពាណិជ្ជកម្មជាដៃគូ ព្រមទាំងពង្រឹងការសហការលើកិច្ច
ប្រជុំគណៈកម្មាធិការព្រំដែនពាណិជ្ជកម្មថ្នាក់ជាតិរវាងកម្ពុជា-ថៃនៅដើមឆ្នាំ២០១៩
។
លោកបានបន្ថែមទៀតថា ប្រទេសថៃសូមស្វាគមន៍ដល់កម្ពុជា
លើការចូលរួមកម្មវិធីពិព័រណ៌ថៃនៅតាមបណ្តាខេត្តជាប់កម្ពុជា និងព្រឹត្តិការណ៍សំខាន់ៗនានា
ដែលនឹងធ្វើការអញ្ជើញកម្ពុជាចូលរួមផងដែរ។
គណៈប្រតិភូនៃក្រសួងពាណិជ្ជកម្មថៃ
និងសភាពាណិជ្ជកម្មថៃ មានបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១។
ជាមួយនេះគណៈប្រតិភូថៃ មានសមាជិកចំនួន២៥ ក្រុមហ៊ុន នឹងធ្វើជំនួបពាណិជ្ជកម្មរវាងកម្ពុជា-ថៃ
នៅរាជធានីភ្នំពេញផងដែរ ៕