ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ ចាប់ផ្តើមមានជើងហោះហើរពីចិនមកកាន់ប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានជំរុញឱ្យចំនួនជើងហោះហើររវាងប្រទេសចិន និងកម្ពុជា ក្នុងរយៈពេល៩ខែនេះ មានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩។
ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ ចាប់ផ្តើមមានជើងហោះហើរពីចិនមកកាន់ប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានជំរុញឱ្យចំនួនជើងហោះហើររវាងប្រទេសចិន និងកម្ពុជា ក្នុងរយៈពេល៩ខែនេះ មានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩។
ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនមានចំនួនជាង១០ក្រុមហ៊ុន ដែលបានដាក់ពាក្យស្នើបើកជើងហោះហើរត្រង់មកកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២២។
លោក ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍នៅថ្ងៃទី៤ ខែតុលានេះថា ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនមួយចំនួន បានបើកជើងហោះហើរត្រង់ទៅមក ពីបណ្តាខេត្តចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា មានចំនួន៣០ជើងក្នុងមួយសប្តាហ៍។
មន្ត្រីខាងលើបានអះអាងថា ការមានជើងហោះហើរត្រង់កម្ពុជាចិននេះ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិនកំពុងបន្ធូរបន្ថយលក្ខខ័ណ្ឌរឹត បន្តឹងគោលនយោបាយ Zero Covid នៅក្នុងប្រទេសចិន។
លោក ជា អូន ប៉ាន់ប្រមាណថា ក្នុងខែកញ្ញានេះ ចំនួនជើងហោះហើរសរុបមានកំណើនប្រមាណ៣៣% នៃចំនួនជើងហោះហើរសរុប១០៤.៧៧០ជើងក្នុងឆ្នាំ២០១៩នោះ។ ក្នុងនោះ អ្នកដំណើរអន្តរជាតិមកកម្ពុជា នឹងមានកំណើន២៦%បន្ថែមទៀត ហើយ ក្រៅពីនេះជាចំនួនជើងហោះហើរយន្តហោះដឹកទំនិញ។
យោងតាមតួលេខក្រសួងទេសចរណ៍ប្រមូលបានមកពីតាមបណ្តាច្រកទា្វរអន្តរជាតិផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ចំនួន២៦ច្រកទ្វារអន្តរជាតិ បានឱ្យដឹងជាបណ្តោះអាសន្នថា ក្នុងរយៈពេល៩ ខែឆ្នាំ២០២២ ទូទាំងប្រទេសទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ១លាន២សែននាក់ ក្នុងនោះ អ្នកដំណើរអន្តរជាតិចូលកម្ពុជាតាមច្រកទ្វារអន្តរជាតិផ្លូវគោកមានចំនួនច្រើនជាងគេ៕