ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បានដាក់ចេញវិធានការណ៍ក្តៅ ដោយបានសម្រេចបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន៣។
អាជីវកម្ម និងភ្នាក់ងារទេសចរណ៍ទាំងបីរួមមាន ទី១ ភ្នាក់ងារទេសចរណ៍ នាគ ក្រហម (Neak Krohom Travel & Tours) ទី២ ការីទេសចរណ៍ អ ឌី អាយ ធួរ (R.D.I Tour) និងទី៣ ការីទេសចរណ៍ ចំណូល ត្រាវែល & ធួរ (Chamnol Travel & Tour Co.,Ltd)។
-->
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងនិងបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមកាលពីល្ងាចថ្ងៃទី១៨ តុលាកន្លងមកបានឲ្យដឹងថា ក្រសួងនឹងដំណើរការតាមនីតិវិធី ក្នុងការអនុញ្ញាតឱ្យបិទអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល១ខែទៀត ដោយទុកលទ្ធភាពឱ្យប្រតិបត្តិករទេសចរណ៍ និងសាធារណជនទាំងអស់ធ្វើការតវ៉ា ករណីមានការពាក់ព័ន្ធផ្នែកហិរញ្ញវត្ថុ ក្នុងប្រតិបត្តិការអាជីវកម្មទេសចរណ៍កន្លងមក ដែលមិនទាន់ដោះស្រាយរួចរាល់ ជាមួយអាជីវកម្មខាងលើ៕
