ក្រសួងជម្រុញពិនិត្យតាមដាន និងអនុវត្តន៍ការងារអាទិភាពលើផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១ ២០៣៥

0

ដោយៈ គង់ ម៉ាលីនណា

       សៀមរាបៈ ក្រុមមន្រ្តីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ឋបានបើកកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.)។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកបណ្ឌិត ណេប សាមុត ប្រធានលេខាធិការដ្ឋាន តំណាងដ៍ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុនរដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ និងជាប្រធានគណៈប្រតិបត្តិនៃ គ.អ.ទ.ស. ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះ ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងដាក់ចេញទិសដៅសកម្មភាពការងារអនុវត្តបន្ត ព្រមជាមួយការប្រកាសសមាសភាពក្រុមការងារលេខាធិការដ្ឋាននៃ គ.អ.ទ.ស។

លោកបណ្ឌិត ណេប សាមុត ប្រធានលេខាធិការដ្ឋាននៃគ.អ.ទ.ស. ក៏បានណែនាំដល់ក្រុមការងារ ឱ្យបន្តយកចិត្តទុកដាក់តាមដាន និងអនុវត្តសកម្មភាពការងារជាអាទិភាព ដែលបានចង្អុលបង្ហាញ នៅក្នុងផែនការសកម្មភាពនៃផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ជាពិសេស ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍សៀម​រាប-អង្គរ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here