សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យទីម័រខាងកើតវិនិយោគផ្នែកម៉ាស៊ីនកិនស្រូវនៅកម្ពុជានិងនាំចេញផ្ទាល់

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានជំរុញឲ្យទីម័រខាងកើតបង្កើតការវិនិយោគនៅកម្ពុជា ដូចជា ផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត ហើយនាំចេញទៅប្រទេសទីម័រខាង កើតតែម្ដង ដោយបញ្ជាក់ថា កម្ពុជាអនុញ្ញាតឲ្យបរទេសវិនិយោគ១០០ភាគរយ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានជួបពិភាក្សាការងារជាមួយលោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាង កើត កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

លោកប្រធានាធិបតីទីម័រខាងកើត បានថ្លែងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីម័រលើវិស័យអភិវឌ្ឍន៍ វិស័យកសាងជាតិ ស្ថេរភាពសង្គម និងគាំទ្រ ជាសមាជិកភាពក្នុងសហគមន៍អាស៊ាន។ ហើយ កម្ពុជាបានជួយទីម័រក្នុងការឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយនឹងបរិក្ខារពេទ្យដទៃទៀតផងដែរ។

លោកបន្តថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនផងដែរ ដោយលោកក៏មានបំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង តាមរយៈឲ្យមានការហោះហើរត្រង់ប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

សម្តេចតេជោបានស្វាគមន៍ចំពោះការហោះហើរត្រង់រវាងកម្ពុជា និងទីម័រខាង កើត។ សម្តេចក៏បានជំរុញឲ្យទីម័រខាងកើតបង្កើតការវិនិយោគនៅកម្ពុជា ដូចជាផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសំងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង។

សម្ដេចក៏បានគូសបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឲ្យបរទេសវិនិយោគ១០០ភាគរយ។ សម្ដេចក៏បានលើកទឹកចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយណា ដែលប្រមុខរដ្ឋាភិបាលបានចុះហត្ថលេខាហើយ ហើយពិនិត្យជំរុញកិច្ចសហប្រតិបត្តការ លើវិស័យអប់រំ និងវិស័យសន្តិសុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here