ដំណឹង​ល្អ! អ្នកប្រើប្រាស់​អិន​ធើ​ណិ​ត​នៅ​កម្ពុជា បាន​កើន​ដល់​ជាង ១២លា​ននាក់

0

ដោយ វុត្ថា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​បាន​ថ្លែងថា បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​អ្នកប្រើប្រាស់​ប្រព័ន្ធ​អិន​ធើ​ណិ​ចំនួន១២ លា​នាក់ បើ​ប្រៀប​ធៀ​ត កាលពី​ឆ្នាំ ២០១៧មាន​ត្រឹមតែ ១០លាន៨សែន​នាក់​ពោលគឺ​មានការ​កើនឡើង​ច្រើន​គួរអោយកត់សម្គាល់។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក ហ៊ុយ សា​រ៉ាវុធ​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សិក្ខាសាលា​មួយ​ស្តីពី សុ​វត្តិភាព​ក្នុងការ​ប្រើប្រាស់​អ៊ិន​ធើ​ណែ​ត និង​បណ្តាញ​ទំនាក់ទំនង​សង្គម នៅ​ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨នេះ​ថា ការកើនឡើង​នេះ បានធ្វើអោយ​ការរីកចម្រើន​ផ្នែក​សេវាកម្ម​របស់ ក្រុមហ៊ុន​ចល័ត​តាម​ជនបទ​ដោយ​ក្នុងនោះ​ចំនួន អ្នកប្រើប្រាស់​ហ្វេ​សបុ​កមាន​ចំនួន៧លាន​នា​ន់​នៅ​ក្នុ​ប្រទេស​កម្ពុជា ដែល​កាលពី​កន្លងទៅ​មាន​ត្រឹមតែ៤,៨លាន នាក់ ក្នុងនោះ​អ្នក​ដែល​ត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត បាន​កើន​ឡើងដល់​ជាង១៩លាន​នាក់​នៅក្នុង​ឆ្នាំ ២០១៨ នេះ រីឯ​ឆ្នាំ ២០១៧ មាន​ជាង១៨លាន​នាក់។

លោក​បន្តថា “ការកើនឡើង​វិស័យ​បច្ចេកវិទ្យាថ្មីៗកន្លងមកនេះ ក៏បង្ក​កើន​មាន​បញ្ហា​ជាច្រើន​ក្នុងសង្គម​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការចូល​លួច​ទិន្ន័យផ្សេងៗពី​ជនអនាមិក ដែល​បង្ករ​អោយមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម និង​កិត្តិយស​ល់​បុគ្គល​អ្នកប្រើប្រាស់​ផ្ទាល់​តែម្តង។លោក​បន្ថែមថា “កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​បាន​បង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​បង្កើតអោយមាន​ទូរស័ព្ទ ស្មា​ត​ហ្វុ​ន​ថ្មី និង​បច្ចេកវិទ្យាថ្មីៗ ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ការហៅ​ទូរស័ព្ទ និង​ប្រើ​អិន​ធើ​ណិ​ត​មានតម្លៃ​សមរម្យ។

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​ប្រចាំ​នៅ​កម្ពុជា លោក Vu Quang Minh  បាន​ថ្លែង​អោយដឹង​ដែរ​ថា  មាន​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ បាន​រៀនសូត្រ​ពី​កម្ពុជា ក្នុងការ​អនុវត្ត និង​ផ្តល់​សេវ​កម្ម​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ប្រើស​ប្រព័ន្ធ​អិ​ធើ​ណេ​ត ដែល​បង្ករ​អោយមាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មានការ​កើនឡើង​ជាខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក​ទូត​បន្ថែមថា “ប្រទេស​កម្ពុជា​បាន​ដោះស្រាយបាន​យ៉ាង​ល្អ នូវ​បញ្ហា​សុវត្ថិ​សភាព បណ្តាញ​សង្គម និង Hackers ដែល​បាន​ចូល​លួច​ទិន្ន័យ​អ្នកល្បី​ល្បាញ​របស់​កម្ពុជា ដូច​នាពេល​កន្លងមក​ក៏មាន​ជនអនាមិក​ចូល​គ្រប់គ្រង ទិន្ន័យ​ហ្វេ​ស​បុក​សម្តេច​តេ​ជោ​បាន​ផងដែរ ដែល​បង្ករ​អោយមាន​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ប៉ះពាល់​ដល់​សង្គម​កម្ពុ​ជា​ទាំងមូល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here