អបអរសាទរៈ ក្បាច់គុនល្បុកតោកម្ពុជាបានចូលជាសម្បត្តិបេតិកភ័ណ្ឌអរូបិយរបស់មនុស្សជាតិហើយ

0

 ដោយៈ គង់ សូរិយា

       ម៉ារ៉ុកៈ  សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហោះសារជូនដំណឹងរបស់លោកជំទាវភឿណ សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ ពីការដែលអង្គការយូណេស្កូ សម្រេចបញ្ចូលក្បាច់គុនល្បុកតោ ជាសម្បត្តិបេតិកភ័ណ្ឌវប្បធ៌មអរូបិយ។

តាមសារដែលសម្តេចបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចនាយប់ថ្ងៃទី២៩ វិច្ឆិកានេះបានបង្ហាញថា នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា​ ក្នុងកិច្ចប្រជុំលើកទី​១៧​ គណកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរសម្រេ​ចចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ “គុនល្បុកតោ”​​ នៅថ្ងៃទី​ ២៩​ ខែ​ វិច្ឆិកា​ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៦:៣១នាទីម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ ម៉ារុក​ ត្រូវគ្នានឹងម៉ោង​ ២២:៣១នាទី​ នៅប្រទេសកម្ពុជាយើង។

សារដែលបានសរសេរដោយលោកជំទាវភឿន សកុណាបានបញ្ជាក់ថា “ឯកសារនានា​ រួមទាំងវីដេអូផងនោះ​ នាងខ្ញុំបានផ្ញើរជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហើយដែរ។ នាងខ្ញុំសូមគោរពជម្រាបជូនពត៌មានត្រឹមនេះសិន​ ដោយនៅជាប់ក្នុងកិច្ចប្រជុំបន្តទៀតនៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here