លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ កម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថា ទីផ្សារសកលលោកបើកចំហរសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាស​សំណេះ​សំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូអតីតមន្ត្រី​ និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ​​ក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជា​ទៅកាន់ទីផ្សារ​សហរដ្ឋអាមេរិក។

លោកបណ្ឌិតមានប្រសាសន៍ថា ប្រទេសកម្ពុជាបើកចំហសម្រាប់ធុរកិច្ចមក​ពី​គ្រប់​បណ្តាប្រទេសលើសាកលលោក ​ហើយ​មាន​ក្តីរំពឹងថា​ ទីផ្សារសកល​លោកបើកចំហរ​សម្រាប់​ផលិតផលរបស់កម្ពុជាផងដែរ។

ក្នុងន័យនេះ លោកបណ្ឌិតបានបញ្ជាក់ថា ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសហគមន៍ធុរកិច្ច​ក្រៅស្រុក ​និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍​ ចំណេះដឹង និងបច្ចេកវិទ្យា ​ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម​ និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជា​កត្តាចម្បង។

លោកបណ្ឌិតក៏បានលើកទឹកចិត្ត ក្នុងការប្រមើលលើវិស័យដទៃទៀត ​នៅក្នុងគ្រប់​ខ្សែ​ចង្វាក់ផលិតកម្មផងដែរ​ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here