ស្ថានភាពអចលនទ្រព្យនៅខេត្តស្វាយរៀងហាក់ប្រសើរបន្តិចនៅចុងឆ្នាំ២០២២នេះនិងរំពឹងថាល្អនៅឆ្នាំ

0

ក្រោយ ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទីផ្សារអចលនទ្រព្យនៅតាមបណ្ដាខេត្តមួយចំនួននៅតែមិនមានភាពល្អប្រសើរ ដូចស្ថានភាពមុនកូវីដ១៩នោះទេ តែមកដល់ចុងឆ្នាំ២០២២នេះ ស្ថានភាពអចលនទ្រព្យនៅខេត្តស្វាយរៀងហាក់មានភាពប្រសើរជាង២ឆ្នាំមុនបន្តិច ដោយអ្នកជំនាញមើលឃើញថានេះជាសញ្ញាវិជ្ជមានសម្រាប់ឆ្នាំក្រោយ។

លោក ថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានឱ្យដឹងថា មកដល់ចុងឆ្នាំ២០២២នេះ លោកមើលឃើញស្ថានភាពអចលនទ្រព្យនៅខេត្តស្វាយរៀងហាក់មានសញ្ញាវិជ្ជមានបន្តិច ដោយមានវិនិយោគិនអចលនទ្រព្យមួយចំនួនបានសម្លឹងមើលពីការវិនិយោគនៅក្នុងខេត្តស្វាយរៀង និងកំពុងរកមើលលឱកាសវិនិយោគនៅក្នុងខេត្តនេះ។

លោកបន្តថា បើទោះបីជាការទិញលក់មិនមានច្រើនដូចមុនៗក្ដី តែនេះគឺជាសញ្ញាល្អសម្រាប់ស្ថានភាព ជាពិសេសក្រោយពេលផ្លូវល្បឿនលឿនភ្នំពេញ-បាវិតបានលេចចេញជាព័ត៌មានច្បាស់ការ ប៉ុន្តែនៅមានវិនិយោគិនមួយចំនួនកំពុងរង់ចាំមើលពីផ្លូវល្បឿនលឿននេះនឹងរត់កាត់តាមណា ដែលជាឱកាសរបស់ពួកគេក្នុងការរកទីតាំងវិនិយោគ។

លោកបន្ថែមថា តាមរយៈសកម្មភាពនៅចុងឆ្នាំ២០២២នេះ នឹងធ្វើឱ្យទីផ្សារអចលនទ្រព្យក៏ដូចជាហាងឆេងអចលនទ្រព្យនៅខេត្តស្វាយរៀងនឹងអាចប្រសើរជាងរយៈពេល៣ឆ្នាំកន្លងមក ពោលគឺឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ ២០២២ ហើយនឹងរកទៅរកស្ថានភាពមុនកូវីដ១៩បណ្ដើរៗ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានបង្ហាញជំនឿជាក់ថា តាមរយៈស្ងានភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យនៅចុងឆ្នាំ២០២២នេះ នោះនៅឆ្នាំក្រោយនេះស្ថានភាពអចលនទ្រព្យនឹងអាចល្អជាងឆ្នាំ២០២២ និង២ឆ្នាំមុន ហើយវានឹងវិលទៅរកស្ថានភាពប្រក្រតីភាពជាបណ្ដើរឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here