កែវយឺតវិទ្យុធំបំផុតក្នុងលោកតម្លៃរាប់ពាន់លានដុល្លារអាមេរិកចាប់ផ្ដើមដំណើរការសាងសង់ហើយ

0

សុខុម

ក្រុងឡុងដ៍: គម្រោងកែវយឺតវិទ្យុដ៏ធំបំផុតក្នុងលោក Square Kilometre Array (SKA) ដែលស្ថិតក្នុងចំណោមគម្រោងវិទ្យាសាស្ត្រដ៏ធំមហិមាប្រចាំសតវត្សរ៍ទី២១ បានចាប់ផ្ដើមដំណើរការសាងសង់ហើយកាលពីថ្ងៃច័ន្ទ ទី៥ ខែធ្នូ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៨។

ដោយសាងសង់លយចូលក្នុងប្រទេសចំនួន២ គឺអាហ្វ្រិកខាងត្បូង និងអូស្ត្រាលី ហើយមានទីស្នាក់ការកណ្ដាលនៅប្រទេសអង់គ្លេស កែវយឹតនេះនឹងមានតួនាទីដោះស្រាយចម្ងល់ធំៗបំផុតជុំវិញតារាវិទ្យា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ក្នុងថ្ងៃដដែល។

កែវយឹតនេះនឹងធ្វើតេស្តយ៉ាងសុក្រឹតបំផុតទៅលើទ្រឹស្ដីរបស់លោក អាញស្ដាញ (Einstein) ដែលជាអ្នកវិទ្យាសាស្រ្ត និងជាទស្សនវិទូដ៏ល្បីល្បាញមួយរូបក្នុងពិភពលោក និងសូម្បីរុករកមនុស្សក្រៅភពទៀតផង។

គណៈប្រតិភូមកពី៨ប្រទេសដែលដឹកនាំគម្រោងនេះ បានចូលរួមក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កែវយឹតនេះនៅតំបន់ដាច់ស្រយាល Murchison ក្នុងទឹកដីអូស្ត្រាលី ភាគខាងលិច និងនៅ Karoo ក្នុងទឹកដីអាហ្វ្រិកខាងត្បូង។

ផ្អែកតាមផែនការចំណាយចុងក្រោយបង្ហាញថា ការសាងសង់គម្រោងកែវយឹតវិទ្យុធំបំផុតក្នុងពិភពលោកនេះនឹងចំណាយអស់ប្រមាណ២,១ពាន់លានដុល្លារអាមេរិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here