Hattha top Banner

ការបើកដំណើរការផ្សារទំនើប AEON MALL ៣រួមចំណែកផ្គត់ផ្គង់ជាង៥០ភាគរយនៃទីផ្សារលក់រាយក្នុងឆ្នាំ២០២២

0

ដោយ៖ សុផារី

ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉លមានជ័យ (AEON MALL 3) ដែលស្ថិតនៅបណ្តោញផ្លូវ៦០ម៉ែត្រ នឹងបើកឱ្យដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់របស់ក្រុមហ៊ុន AEON MALL ដែលចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

ផ្សារទំនើបអ៊ីអនមានជ័យនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចម្ងាយ៨គីឡូម៉ែត្រខាងត្បូងកណ្តាលរាជធានីភ្នំពេញ ខណៈតំបន់នេះកំពុងអភិវឌ្ឍជាទីក្រុងរណប ដែលនឹងមានកំណើនប្រជាជន និងគម្រោងអភិវឌ្ឍជាច្រើននៅថ្ងៃអនាគត។

ការបើកដំណើរការគម្រោងផ្សារទំនើបដ៏ធំមួយនេះបានបន្ថែមការផ្គត់ផ្គង់ចូលទៅក្នុងទីផ្សារលក់រាយ ដែលមានស្រាប់នៅក្នុងតំបន់ភាគខាងត្បូង រាជធានីនៅភ្នំពេញ ហើយជំរុញឱ្យតំបន់នេះកាន់តែមានភាពអ៊ូអរ និងមានសក្តានុពលកាន់តែខ្លាំងមួយកម្រិតទៀត។

អ្នកនាង ជិន ច័ន្ទដាលុច្ស ប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គម្រោងផ្សារទំនើបអ៊ីអន៣ ដែលនឹងបើកដំណើរការនេះនឹងរួមចំណែកស្ទើរ៥៥ភាគរយ នៃការផ្គត់ផ្គង់ក្នុងទីផ្សារនេះ ដែលរំពឹងទុកថានឹងមានការផ្គត់ផ្គង់ថ្មីចំនួន២០៧.០០០ម៉ែត្រការ៉េ ពេញមួយឆ្នាំ២០២២។

អ្នកនាងបញ្ជាក់ថា ក្នុងចំណោមនោះ ៤៥ភាគរយត្រូវបានបើកដំណើរការរួចរាល់ត្រឹមត្រីមាសទី៣ឆ្នាំនេះ​ ខណៈ៥៥ភាគរយទៀតត្រូវបានរំពឹងថា នឹងបន្តផ្គត់ផ្គង់ទៅក្នុងកំឡុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២ ហើយភាគច្រើនបានមកពីការបើកដំណើរការនៃផ្សារទំនើប Aeon Mall 3 នេះ។

យោងតាមទិន្នន័យស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២កន្លងមក មានគម្រោងផ្សារទំនើបចំនួន៣ធំៗ ដែលបានបើកដំណើរការនៅក្នុងប៉ែកខាងត្បូងនៃក្រុងភ្នំពេញ រួមមាន K Mall ព្រែកត្នោត 60m Community mall និង Chip Mong 271 Mega Mall៕

LEAVE A REPLY

Please enter your comment!
Please enter your name here