ដោយៈ សុខុម
អន្តរជាតិ: នាវាមុជទឹកខ្នាតយក្សតម្លៃ២ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា USS Hartford បានផុសងើបឡើងជ្រែកបំបែកផ្ទាំងទឹកកកយ៉ាងក្រាស់ កក្រើកប្រថពីនៅមហាសមុទ្រអាក់ទិក (Arctic Ocean) កាលពីពេលថ្មីៗនេះ។
យោងតាមវីដេអូបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Supercar Blondie របស់ស្ត្រីអ្នក Review កំពូលរថយន្តដ៏ល្បីល្បាញ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បង្ហាញថា នាវាមុជទឹកនេះខ្នាតយក្សនេះ មានប្រវែងប្រមាណ១១០ម៉ែត្រ និងមានទម្ងន់ប្រមាណ១៦.៥០០តោន ដែលស្មើនឹងទម្ងន់ត្រីបាឡែនខៀវ (Blue Whale) រហូតដល់ទៅ១១០ក្បាល។
-->

នៅពេលខ្នងនាវាមុជទឹកនេះ ងើបផុតពីផ្ទៃទឹកកក ខណៈតួខ្លួនរបស់ទាំងមូលស្ថិតនៅក្រោមផ្ទៃទឹកកក ទាហានមួយក្រុមតូចបាននាំគ្នាចេញមក ដោយយកចបរុញផ្ទាំងទឹកកកចេញពីលើខ្នងនាវា។
តាមពិតនេះជាប្រតិបត្តិការមួយ ដែលត្រូវបានដឹកនាំដោយ ICEX ក្នុងឆ្នាំ២០២២។ ICEX គឺជាសមយុទ្ធយោធាជើងទឹកអាមេរិក ដែលធ្វើឡើងក្នុងគោលបំណងអនុវត្តន៍ បាញ់សព្វាវុធចម្ងាយឆ្ងាយ នៅមហាសមុទ្រអាក់ទិក ព្រមទាំងអនុវត្តគេចខ្លួនពីនាវាមុជទឹករបស់សត្រូវ នៅក្នុងសមុទ្រដែលកកទៅជាទឹកកកផងដែរ។
ពួកទាហានបានប្រើរណារយន្តកាត់ផ្ទាំងទឹកកកយ៉ាងក្រាស់ ដើម្បីឱ្យទាហានដទៃផ្សេងទៀត អាចបើកទា្វរចេញមកក្រៅ។វគ្គបន្ទាប់នៃបេសកកម្មនេះ គឺតម្រូវឱ្យអ្នកមុជទឹកហែលក្រោមផ្ទាំងទឹកកក ចូលទៅក្នុងទឹកដ៏សែនត្រជាក់។
គោលបំណងរបស់ពួកគេ គឺដើម្បីស្វែងរកសព្វាវុធដែលបាញ់ចេញពីនាវាមុជទឹករបស់សត្រូវ។ សព្វាវុធសត្រូវដែលត្រូវបានរកឃើញ ផ្ទុកនូវទិន្នន័យដ៏មានសារៈប្រយោជន៍សម្រាប់កងទ័ពជើងទឹក៕ Supercar Blondie៕
