បុរីធំជាងគេនៅតំបន់អរិយក្សត្រនឹងរៀបចំដាក់បង្ហាញគំរោងនិងផ្សារទំនើបនៅស្ថានីយ៍ប្រេងឥន្ឋនៈPTT

0

ដោយៈ វណ្ណា

       ភ្នំពេញៈ បុរីវីឡាទួលសង្កែអរិយក្សត្រ ដែលជាបុរីធំជាងគេ និងកំពុង​ត្រៀមបើកដំណើរការផ្សារទំនើបបែបសហគមន៍នឹងនឹងធ្វើការដាក់ស្តង់តាំងបង្ហាញគម្រោង បុរីវីឡាទួលសង្កែ អរិយក្សត្រ និង ផ្សារសហគមន៍បែបទំនើប AK Avenue  នៅស្ងានីយប្រេងឥន្ធនៈ ភីធីធី ខាងត្បូងវត្តអរិយក្សត្រ (ផ្លូវចូលទៅកាន់គម្រោង) នៅថ្ងៃទី10-11 និង 24-25 ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមព៌តមានរបស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែអរិយក្សត្របានឲ្យដឹងនាព្រឹកថ្ងៃទី៨ ធ្នូនេះថា នៅក្នុងកម្មវិធីដាក់បង្ហាញនេះ បុរីរបស់យើងនឹងមានផ្តល់ជូននូវប្រូម៉ូសិនមហាចំណេញ ដែលអតិថិជននឹង មានឱកាសចំណេ​ញយ៉ាងច្រើន សរុបជាទឹកប្រាក់រហូតដល់ជិត $50,000 រាល់ការកក់ផ្ទះ និង ការផ្តល់ជូនពិសេសៗជាច្រើនទៀតពី ផ្សារ AK Avenue ក្នុងកំឡុងពេលនៃការដាក់តាំងបង្ហាញនេះ។

បុរីវីឡាទួលសង្កែអរិយក្សត្រ ជាបុរីធំជាងគេនៅតំបន់ខាងលើនេះ ដែលមានផ្ទៃដីរហូតដល់ជាង៦០ហិកតា ហើយអ្វីកាន់តែពិសេសបុរីនេះបា​ននិងកំពុងរៀបចំដំណើរការ បើកផ្សារទំនើបបែបសហគមន៍AK Avenueនៅតំបន់នេះនាពេលឆាប់ៗខាងមុខនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here