ក្រុមហ៊ុន Air Asia អន្តរជាតិប្រកាសបង្កើតក្រុមហ៊ុន Air Asia Cambodia នៅកម្ពុជាជាផ្លូវការ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Air Asia អន្តរជាតិនឹងបង្កើតក្រុមហ៊ុនអាកាសចរណ៍ Air Asia នៅកម្ពុជា អោយឈ្មោះថា Air Asia Cambodia ដែលនឹងធ្វើពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនាស្អែកនេះ។

ប្រទេសកម្ពុជាជាប្រទេសទី៥ក្នុងតំបន់អាស៊ី ដែលមានទីស្នាក់ការរបស់ក្រុមហ៊ុន Air Asia ហើយក្រុមហ៊ុនគ្រោងចាប់ផ្តើមដំណើរការជើងហោះហើរនៅកម្ពុជាក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

លោក ជា បូរ៉ា រដ្ឋលេខាធិការតំណាងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរ Air Asia លើការបង្កើតក្រុមហ៊ុនអាកាសចរ Air Asia នៅកម្ពុជា អោយឈ្មោះថា Air Asia Cambodia។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែធ្នូនេះ ដោយគម្រោងនេះនឹងធ្វើពិធីចុះហត្ថលេខា និងប្រកាសជាផ្លូវការនាស្អែកនេះ។

ក្រុមហ៊ុននេះមានគម្រោងទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យបាន ៣-៤លាននាក់ ក្នុងមួយឆ្នាំ តាមក្រុមហ៊ុនរបស់ខ្លួន ដោយជំហានដំបូង គ្រោងដាក់ដំណើរការយន្តហោះចំនួន០៤គ្រឿង ដែលជាប្រភេទ​ Boeing A321 ដោយតភ្ជាប់គោលដៅអន្តរជាតិក្នុងតំបន់អាស៊ាន ចិន និងឥណ្ឌា និងគោលដៅក្នុងស្រុកពីរាជធានីភ្នំពេញ-សៀមរាប ខេត្តព្រះសីហនុ។

ក្រសួងទេសចរណ៍សង្ឃឹមថា ការវិនិយោគរបស់ក្រុមហ៊ុន Air Asia នឹងនាំមកនូវទេសចរបន្ថែមទៀតមកទស្សនាកម្ពុជា ពិសេសបានចូលរួមផ្សព្វផ្សាយពីគោលដៅរបស់កម្ពុជាទៅកាន់ពិភពលោកបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here