លោកឧកញ៉ាលឹម ហេងៈការនិយាយតគ្នានឹងធ្វើឲ្យស្ថានភាពអចលនទ្រព្យកាន់តែលំបាក

0

   ដោយៈ ជេស៊ីកា

       ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការនិយាយតៗគ្នាថា សេដ្ឋកិច្ចនឹងជួបការលំបាក មិនខុសពីការធ្វើអត្តឃាតខ្លួនឯងឡើយ។

លោកឧកញ៉ាបានសរសេរតាមរយៈបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមកាលពីថ្ងៃទី៨ ធ្នូកន្លងមកថា សព្វថ្ងៃនេះពិតមែនហើយវិស័យអចលនទ្រព្យមានការថមថយ តែក៏សូមមេត្តាបងប្អូនទាំងអស់គ្នា មិនគួរដើរនិយាយតៗគ្នាថា សេដ្ឋកិច្ចនឹងពិបាក! នោះវាមិនខុសពីការធ្វើអត្តឃាតមុខរបរខ្លួនយើងឡើយ។

លោកបន្តថា ការនិយាយពីផលលំបាកតៗគ្នា វាដូចធ្វើអត្តឃាតខ្លួនឯង ពីព្រោះធ្វើអោយអ្នកមានលុយចង់ទិញមិនហ៊ានទិញ អ្នកលក់ក៏លក់មិនបាននឹងធ្វើឲ្យចរន្តជួញដូរ និងសាច់ប្រាក់ត្រូវជាប់គាំង ធ្វើឲ្យប៉ះពាល់ដល់វិស័យផ្សេងទៀត(ពិសេសគឺធនាគារ) ហើយក៏នឹងអាចនាំទៅដល់វិប្បតិ្តសេដ្ឋកិច្ចជាតិផងដែរ។

លោកឧកញ៉ាលឹម ហេងបានបន្តថា ស្ថានភាពសេដ្ឋកិច្ចយើងចាប់ផ្តើមប្រសើរហើយ ពិសេសលំហូរពាណិជ្ជកម្មកម្ពុជា ទៅកាន់ប្រទេសជាដៃគូ ពិសេសប្រទេសចិន កូរ៉េ ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបានចូលជាធរមាន គឺជាសញ្ញាវិជ្ជមាន។ លោកបន្តថា លើសពីនេះការចូលជាធរមាននៃកិច្ចព្រមព្រៀងRCEP ក៏ជាចំណែកមួយជួយជម្រុញការនាំចេញ និងធ្វើឲ្យ​សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ និងឆ្នាំ២០២៣ មានភាពកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here