តំបន់តាមបណ្ដោយផ្លូវជាតិលេខ៦ អាចនឹងក្លាយជាតំបន់ពាណិជ្ជកម្មមមាញឹកនាពេលអនាគត

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ស្ថិតនៅស្របផ្លូវជាតិលេខ៦អា ចាបតាំងពីគល់ស្ពានជ្រោយចង្វារត្រើយខាងកើត រហូតដល់សង្កាត់ព្រែកលាភ មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ទៅលើតំបនលំនៅឋាននិងពាណិជ្ជកម្ម ដោយមានអាជីវកម្មជាច្រើនរីកដុះដាលកាន់តែខ្លាំង ដែលនឺងធ្វើឱ្យតំបន់នេះក្លាយជាតំបន់ពាណិជ្ជកម្មដ៏មមាញឹកនៅពេលអនាគត។

អ្នកជំនាញនៃវិស័យអចលនទ្រព្យមើលឃើញថា តំបន់នេះពីមុនជាតំបន់ដែលមានការអភិវឌ្ឍ លើលំនៅឋាន ប៉ុន្តែមកដល់ពេលនេះ បន្ថែមពីលើការអភិវឌ្ឍ លំនៅឋានគេឃើញថាមានអាជីវកម្មជាច្រើន និងមានម៉ាកយីហោល្បីៗ បានចូលទៅបោះទីតាំងនៅតំបន់នោះ ដែលធ្វើឱ្យតំបន់លេខ៦អាកាន់តែទាក់ទាញបន្ថែមទៀត ។

អ្នកស្រី តាំងហួរ អគ្គនាយិកានៃក្រុមហ៊ុន Amatak Property បានលើកឡើងកាលពីថ្ងៃម្សិលម៉ិញនេះថា តំបន់ត្រើយខាងកើត ពោលគឺជ្រោយចង្វារក្នុងនោះ ក៏មានផ្លូវជាតិលេខ៦អាផងដែរ នឹងក្លាយជាទីក្រុងថ្មីមួយ មានការអភិវឌ្ឍលើលំនៅឋាន អាជីវកម្មជាច្រើនប្រភេទ ពីព្រោះថាតំបន់នោះមិនឆ្ងាយពីភ្នំពេញ ដោយមានការតភ្ជាប់ស្ពានជាបន្តបន្ទាប់ ពីត្រើយខាងលិចទៅត្រើយខាងកើត ។

អ្នកស្រីបន្តថា “បច្ចុប្បន្ននេះតាមបណ្ដោយផ្លូវលេខ៦អា ឃើញថាមានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ៗជាច្រើនគម្រោង និងបានធ្វើឱ្យតំបន់ទាំងនេះ ក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានទៅហើយ”។ លោកបន្តថា “បន្ថែមពីលើការអភិវឌ្ឍលំនៅឋាន តំបន់នេះក៏កំពុងតែមានការអភិវឌ្ឍតំបន់ពាណិជ្ជកម្មបន្ថែមទៀតដែរ ពីព្រោះថានៅពេលមានមនុស្សទៅរស់នៅច្រើន នឹងធ្វើឱ្យតម្រូវការប្រើប្រាស់ចាំបាច់ នឹងកើនឡើងដូចគ្នាផងដែរ”។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនadvance ក៏បានឱ្យដឹងថាតំបន់ផ្លូវជាតិលេខ៦អានេះ ជាតំបន់ដែលសំបូរទៅដោយអ្នកមានរស់នៅពីព្រោះបុរីលំនៅឋាន ដែលអភិវឌ្ឍន៍នៅតំបន់នោះ សុទ្ធសឹងតែបុរីធំៗនិងមានតម្លៃខ្ពស់ៗ។ ម្យ៉ាងទៀតតំបន់នេះ ក៏មានសក្ដានុពលដែលទាក់ទាញដល់ការអភិវឌ្ឍបន្ថែមផងដែរ ដូចជា ស្ដាតថ្មី វិមានឈ្នះឈ្នះ ជាពិសេសនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅប៉ែកខាងហ្នឹងក៏មានច្រើនផងដែរ ។

ជាមួយគ្នានេះ លោកថាន់ ចាន់ណាអគ្គនាយកក្រុមហ៊ុនចាន់ណាលែន ក៏បានបញ្ជាក់ថា ការអភិវឌ្ឍន៍លំនៅឋាន នៅតាមបណ្ដោយផ្លូវជាតិលេខ៦អានាពេលនេះ គឺភាគច្រើនជាគម្រោងដែលមានតម្លៃខ្ពស់ៗ ពីព្រោះដីនៅតំបន់នោះ ក៏មានតម្លៃខ្ពស់ដែរ។

តែយ៉ាងណាការអភិវឌ្ឍ នៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក៏បានរុញឱ្យគម្រោងអភិវឌ្ឍន៍តម្លៃសមរម្យ ងាកទៅកាន់តែឆ្ងាយ ដូចជាទៅកាន់វិហាសួគ៌ អរិយក្សត្រជាដើម ដោយសារតែតម្លៃដីធ្លីនៅតំបន់ទាំងនេះអាចអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យបាន តែបើសិនជាបន្តិចទៀតនៅពេលរដ្ឋាភិបាលសង់ស្ពានឆ្លងទន្លេរួច នឹងធ្វើឱ្យតំបន់អរិយក្សត្រ នឹងកាន់តែមានភាពមមាញឹកបន្ថែម៕

LEAVE A REPLY

Please enter your comment!
Please enter your name here