តម្រូវការស្វែងរកសណ្ឋាគារក្នុងប្រទេសចិនហក់ឡើងវិញ ក្រោយរដ្ឋា ភិបាលបន្ថយវិធានការកូវីដសូន្យ

0

ដោយ: លាងហួរ

ប៉េកាំង: យោងតាមគេហទំព័រទេសចរណ៍ KAYAK  ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Booking Holdings Inc បានរាយការណ៍ថា តម្រូវការស្វែងរកសណ្ឋាគារ ក្នុងស្រុកនៅប្រទេសចិន បានកើនឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីប្រទេសនេះបានបន្ធូរបន្ថយ ការរឹតបន្តឹងវិធានការកូវីដសូន្យ របស់ខ្លួន។

KAYAK បានរាយការណ៍មកថា ការស្វែងរកសណ្ឋាគារបានកើនឡើងលើសពី១០០ភាគរយ  នៅក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន និងកើនជាង៥០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ។

នាយកប្រតិបត្តិគេហទំព័រ KAYAK លោក Steve Hafner បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំរំពឹងថាទីផ្សារធ្វើដំណើររបស់ប្រទេសចិន នឹងបើកឡើងវិញយ៉ាងពេញលេញ”។

ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកមួយនេះ បានប្រកាសធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំង ចំពោះវិធានការសូន្យកូវីដ ដ៏ម៉ឺងម៉ាត់របស់ខ្លួន ចាប់តាំងពីជំងឺកូវីដ បានរីករាលដាលកាលពី៣ឆ្នាំមុន ។

ចំណែក ការស្រាវជ្រាវស្វែងរកនៅលើវេទិកា ធ្វើដំណើរផ្សេងទៀតដូចជា Trip.com  ក៏បានកើនឡើងផងដែរកាលពីសប្តាហ៍មុន ខណៈដែលសាធារណជនបានអបអរសាទរ ចំពោះការបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើររបស់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here