បណ្តាប្រទេសសមាជិកអឺរ៉ុប នឹងជួបវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២៣

0

ដោយៈ សុខុម

ក្រុងឡុងដ៍: បណ្តាប្រទេសជាសមាជិកសហគមន៍អឺរ៉ុប មានការផ្គត់ផ្គង់ថាមពលដែលខ្លួនត្រូវការ សម្រាប់ឆ្លងផុតឆ្នាំនេះ ប៉ុន្តែនៅឆ្នាំ២០២៣ វិបត្តិថាមពលនឹងកាន់តែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ។

នេះជាការព្រមានរបស់ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol និងប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលកាលពីថ្ងៃច័ន្ទ ទី១២ ខែធ្នូ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយ ដើម្បីបង្ហាញពីទំហំនៃបញ្ហាប្រឈមនេះ។

របាយការណ៍ថ្មីមួយពីទីភ្នាក់ងារ IEA បានរកឃើញថា អឺរ៉ុបអាចប្រឈមនឹងកង្វះខាតឧស្ម័នធម្មជាតិ ចំនួន២៧ពាន់លានម៉ែត្រគូប ក្នុងឆ្នាំ២០២៣។ នោះគឺស្មើនឹងជិត៧% នៃតម្រូវការប្រើប្រាស់ប្រចាំឆ្នាំក្នុងតំបន់អឺរ៉ុប។

មានហានិភ័យចំនួន៣ ដែលអាចនាំទៅរកការខ្វះខាតថាមពល។ ប្រទេសរុស្ស៊ី ដែលបានបញ្ជូនឧស្ម័នប្រមាណ៦០ពាន់លានម៉ែត្រគូប ទៅសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២២ ទាំងមូលអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ទាំង​ស្រុងនៅឆ្នាំ២០២៣។

ពេលនេះអាកាសធាតុដ៏សែនត្រជាក់ កំពុងវាយលុកអឺរ៉ុបខាងជើង រួចទៅហើយ ហើយទីផ្សារឧស្ម័នធម្មជាតិ អាចនឹងរងការរង្គោះរង្គើ ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះកើនឡើងជាថ្មីម្ដងទៀត ខណៈការរឹតបន្តឹងកូវីដ-១៩ ត្រូវបានដកចេញវិញ។

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol គូសបញ្ជាក់ថា “យើងអាចនឹងមានបញ្ហា”។

នៅក្នុងការវាយតម្លៃរបស់ខ្លួន ទីភ្នាក់ងារ IEA បានរកឃើញថា អាចនឹងមានគម្លាត នៃការផ្គត់ផ្គង់៥៧ពាន់លានម៉ែត្រគូប នៅឆ្នាំក្រោយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here