មហាសេដ្ឋីអចលទ្រព្យចិននៃក្រុមហ៊ុនR&Fលោក Zhang Liត្រូវបានចាប់ខ្លួននៅអង់គ្លេស

0

ដោយ: លាងហួរ

ប៉េកាំង: លោក Zhang Li សហស្ថាបនិក នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនGuangzhou R&F Properties Co. Ltd., ត្រូវបានប៉ូលិសស្វែងរកនៅសហរដ្ឋអាមេរិក ជុំវិញការចោទប្រកាន់ថា លោកបានផ្តល់សំណូក ដើម្បីទទួលបានកិច្ចសន្យានៅរដ្ឋកាលីហ្វ័រញ៉ា។

លោក Zhang Li អតីតមន្ត្រីរដ្ឋាភិបាល ដែលបានឡើងកាន់តំណែង ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយ របស់ប្រទេសចិន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែវិច្ឆិកាដោយប៉ូលីសទីក្រុងឡុងដ៍ ហើយលោកកំពុងប្រឈមមុខ នឹងដំណើរការធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។

ចៅក្រម John Zani បានផ្តល់ប្រាក់នៅក្រៅឃុំចំនួន១៥លានផោន(១៨,៤លានដុល្លារអាមេរិក) កាលពីថ្ងៃចន្ទនៅឯតុលាការ Westminster Magistrates ដែលជាចំនួនទឹកប្រាក់ខ្ពស់បំផុត មិនធ្លាប់មានសម្រាប់តុលាការចក្រភពអង់គ្លេស។

លោក Zhang នឹងត្រូវបានឃុំខ្លួនចំនួន២៤ម៉ោង ក្នុងមួយថ្ងៃនៅក្នុងផ្ទះល្វែងមួយនៅជាន់ទី៤៣ នៃប៉មទីក្រុងឡុងដ៍ ដែលត្រូវបានត្រួតពិនិត្យដោយសន្តិសុខ និងទូរទស្សន៍CCTV ។

លោក Zhang ដែលមានវ័យ៦៩ឆ្នាំ​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ផ្តល់​ប្រាក់​សំណូក និង​មូលនិធិ​ដល់​អ្នក​រួម​គំនិត ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត សម្រាប់​គម្រោង​សាងសង់​មួយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​បញ្ជី​របស់​តុលាការ​។

ក្រុមហ៊ុនR&F បានធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក តាមរយៈសាខាក្នុងស្រុក។  នៅក្នុង​ចំណោម​គម្រោង​ផ្សេង​ទៀត ក្រុមហ៊ុន​នេះទទួល​ខុស​ត្រូវ​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន និង​ពាណិជ្ជកម្ម​ចម្រុះ​ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ក្នុង​ទីក្រុងSan Francisco។

ទោះបីជាយ៉ាងណាក្តី មេធាវីរបស់លោក Zhang បានបដិសេធមិនធ្វើអត្ថាធិប្បាយនៅខាងក្រៅតុលាការទេ។

ក្រុមហ៊ុន R&F Properties ដែលចុះបញ្ជីនៅហុងកុង បានឱ្យដឹងនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ខ្លួនមានគម្រោងប្រឆាំង នឹងអ្វីដែលហៅថា“ការចោទប្រកាន់មិនពិត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here