៤សំណួរសំខាន់ៗជាមួយអ្នកវិនិយោគចិន ពីមូលហេតុដែលចិននឹងត្រលប់មកកម្ពុជាឬអត់ក្រោយចូលឆ្នាំចិន?

0

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការទន្ទឹងរង់ចាំវត្តមានរបស់អ្នកវិនិយោគចិនធំៗ ត្រលប់មកកម្ពុជាវិញ នៅតែជាសញ្ញានៃសុទិដ្ឋិនិយម ប៉ុន្តែសំណួរសួរថា តើពួកគាត់ត្រលប់មកវិញនៅពេលណា? ជាអ្វីដែលអ្នកអានចង់ដឹងច្បាស់។

អគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានជួបសម្ភាសន៍ផ្តាច់មុខជាមួយលោកChin Bin តំណាងក្រុមហ៊ុនRoad& Sea China Consulting Co, Ltd ជុំវិញការត្រលប់មកវិញរបស់អ្នកវិនិយោគចិនធំៗនៅកម្ពុជា។

       សំណួរៈ តើស្ថានភាពរបស់អ្នកវិនិយោគចិនយ៉ាងណាហើយ ពួកគេកំពុងសម្លឹងមកកាន់កម្ពុជាជាថ្មីឬទេ?

       ចម្លើយៈ ពិតហើយស្ថានភាពនៅប្រទេសចិន ដូចលោកបានឃើញស្រាប់ហើយ មានបញ្ហាបន្តិចបន្តួចដែលរដ្ឋាភិបាលចិន កំពុងដោះស្រាយ ហើយនៅពេលថា ពួកគេគិតពីកម្ពុជាឬទេ គឺពួកគេនៅតែសម្លឹងមកកាន់ទីនេះ ដើម្បីពង្រីកឱកាសវិនិយោគ។

សំណួរៈ តើអ្នកធុរកិច្ចចិននឹងមកកម្ពុជាវិញដែរឬទេ និងមកនៅពេលណា?

       ចម្លើយៈ ក្រុមអ្នកធុរកិច្ចចិនច្រើននឹងត្រលប់មកកម្ពុជា អំឡុងខែមេសា ឬឧសភា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនបញ្ចប់ ហើយពួកគេកំពុងត្រៀមខ្លួន ក្នុងការចាប់ផ្តើមវិនិយោគនៅបរទេស បន្ទាប់ពីរដ្ឋាភិបាលចិននឹងបន្ឋូរបន្ថយ លំហូរមូលធនចេញក្រៅប្រទេស និងការរឹតត្បិតពីបញ្ហាជំងឺកូវីដ ដែលការរឹតបន្តឹង និងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាល បានចាប់ផ្តើមបន្ឋូរបន្ថយ។

សំណួរៈ តើអ្នកវិនិយោគចិនអាចប្តូរវិស័យអាទិភាព សម្រាប់វិនិយោគឬទេ សំរាប់គំនិតរបស់លោក?

       ចម្លើយៈ ការវិនិយោគរបស់អ្នកវិនិយោគចិន អាចធ្វើពិពិធកម្មជាងមុន ដោយពួកគេនឹងផ្តោតលើវិស័យនាំចេញមួយចំនួន ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម វិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យជាដើម។

សំណួរៈ ខេត្តព្រះសីហនុបានល្បីល្បាញ និងរីកចម្រើនខ្លាំងដោយសា​រការមកដល់របស់អ្នកវិនិយោគចិន តើពួកគេនឹងវិលត្រលប់ទៅកាន់ខេត្តនេះឬទេ?


       ចម្លើយៈ ពួកគេទំនងមិនបោះបង់ឱកាសទេ ប៉ុន្តែវាក៏មានសញ្ញាមិនសូវល្អផងដែរ ដោយសារខេត្តនេះ មានអាគារជាង១០០០បានជាប់គាំង ដែលធ្វើឲ្យមានរូបភាពមិនសូវល្អដល់វិនិយោគិន ហើយអ្វីដែលខ្ញុំដឹងគឺមានជនជាតិខ្មែរមួយចំនួន បានរឹបអូសអាគារចិនទាំងបំពាន ដែលបញ្ហានេះគួរត្រូវដោះស្រាយឲ្យមានភាពរលូន និងទទួលយកបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here