អ្នកជំនាញអន្តរជាតិៈ រាជធានីភ្នំពេញនឹងបន្តរីកចម្រើន ខណៈវិស័យអចលនទ្រព្យកម្ពុជាកំពុងដើរលើទិសដៅដ៏ត្រឹមត្រូវ

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ជាអ្នកបង្វឹកដ៏ល្បី និងមានតម្លៃថ្លៃជាងគេលើការបណ្តុះប ណ្តាលជំនាញអចលនទ្រព្យនៅសឹង្ហបុរី លោកCollin Tanបានមើលឃើញកម្ពុជាពោរពេញដោយសក្តានុពល និងសុទិដ្ឋិនិយម។

លោកCollin Tanអ្នកបង្វឹក និងវិនិយោគអចលនទ្រព្យដ៏ល្បីនិងជោគជ័យមួយរូបនៅសឹង្ហបុរី បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចរីកចម្រើនលឿន និងមានប្រជាជនច្រើន ដែលហេតុផលទាំងនេះ ជំរុញឱ្យមានតម្រូវការនៃអចលនទ្រព្យ។ ជាក់ស្តែង ទីក្រុងភ្នំពេញនឹងមានការផ្លាស់ប្តូរសំខាន់ៗ ហើយអ្វីដែលលោក យល់ឃើញ គឺថាវិស័យអចលនទ្រព្យកម្ពុជា កំពុងដើរទៅមុខក្នុងទិសដៅដ៏ត្រឹមត្រូវ។

លោកបន្តថា កម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនលឿនជាងគេនៅក្នុងពិភពលោក ហើយអត្រាកំណើតក៏លឿនជាងគេនៅក្នុងតំបន់អាស៊ាន ដោយអត្រាកំណើនមាន១,៤ភាគរយ ស្មើនឹងងប្រទេសឡាវ ប៉ុន្តែកម្ពុជា​មានសក្តានុពលជាង”។ លោកបន្តថា “អ្វីកាន់តែសំខាន់គោល​នយោបាយរបស់រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យវិនិយោគិនអន្តរជាតិកំពុងឆ្ពោះ​មកកាន់ទីនេះ ពិសេសរាជធានីភ្នំពេញ នឹងមានការរីកចម្រើនលឿនថែមទៀតនាពេលអនាគត”។

លោកCollin Tanបានបន្តថា “ស្ថេរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា និងគោលនយោបាយលើកទឹកចិត្ត របស់រដ្ឋាភិបាលកម្ពុជា នឹងធ្វើឲ្យប្រទេសនេះសម្រេចបាននូវក្តី​សុបិនរបស់ខ្លួន”។

ទាក់ទងនឹងប្រទេសក្នុងតំបន់ អ្នកជំនាញរូបនេះបានពន្យល់ថា បើធៀបទៅនឹងប្រទេសថៃ វៀតណាម និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ កម្ពុជាមានកំណើនប្រជាជនលឿន ហើយសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងកើនឡើងយ៉ាងលឿនជាងបណ្តាប្រទេសទាំងនោះ។

លោកបញ្ចាក់ថា ប្រសិនបើយើងក្រឡេកមើល ទៅកាន់បណ្តាប្រទេសនានានៅទូទាំងពិភពលោ​ក  ឧស្សាហកម្មដែលនឹងលូតលាស់ល្អនៅកម្ពុជា ភាគច្រើន គឺវិស័យសំខាន់ៗដូចជា ឧស្សាហកម្ម អចលនទ្រព្យ ទេសចរណ៍ជាបច្ចេកវិទ្យាជាន់ខ្ពស់ និងវិស័យអនឡាញ។

ទាក់ទងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកCollin Tanបានបញ្ជាក់ថា លោកយល់ថារដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រែក្លាយទីក្រុងធំៗឱ្យមានការអភិវឌ្ឍរីកចម្រើន និងកំពុងធ្វើទំនើបកម្ម ហើយខ្ញុំយល់ថាបំណងទាំងនោះ កំពុងចាប់ផ្តើមកើតឡើងជារូបរាងហើយ។ ជាឧទាហរណ៍រដ្ឋាភិបាល បានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងការអភិ​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា កាន់តែ ច្រើននាពេលអនាគត៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here