ដោយៈ គង់ សិរីជេស៊ីកា
ភ្នំពេញៈ ថ្នាក់ដឹកនាំ និងក្រុមមន្រ្តីនៃរដ្ឋបាលខេត្តកំពត បាននិងកំពុងត្រៀមស្វាគមន៍សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រណាំងទូកកានូ នៅក្នុងឱកាសឆ្លងឆ្នាំសាកលនាពេលខាងមុខនេះ។
លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មការ អនុគណៈកម្មការខេត្ត រៀបចំការប្រណាំងទូកម៉ាស៊ីននេសាទ អបអរសាទរឆ្លងឆ្នាំសកលឆ្នាំ២០២២ នៅខេត្តកំពតកាលពីដើមសប្តាហ៍នេះ។








