ដោយៈ ជេស៊ីកា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានថ្លែងថា ទីផ្សារដីលំហែរ នៅតែមានតម្រូវការនិងទីផ្សារធំទូលាយនៅឡើយ ដោយមនុស្សប្រមាណ១លាននាក់កំពុងជាអតិថិជនគោលដៅ។
លោកCooler Tan បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារដីលំហែរនៅតែមានភាពល្អប្រសើរ ព្រោះប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេត្រូវការដីលំហែរ ដើម្បីលំហែរក្រោយពេលសំរាកហត់នឿយពីការងារ។
-->
លោកពន្យល់ថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មានចំនួនប្រមាណ៣លាននាក់ ប្រសិនជាយើងគិតថាក្នុងចំណោមនោះ មានប្រជាជន៣០ភាគរយមានលទ្ឋភាពទិញដីលំហែរ គឺមានន័យថាមានមនុស្ស៩០ម៉ឺននាក់រួចទៅហើយ ត្រូវការដីលំហែរ ដោយចំនួននេះមិនទាន់រាប់បញ្ចូល ប្រជាពលរដ្ឋមានជីវភាពធូរធារ នៅតាមបណ្តាខេត្តនានានៅឡើយ។

លោកCooler Tanបានបន្តថា ប្រជាពលរដ្ឋយើងពីមុន ពួកគេមានជីវភាពចខ្វះខាត ពួកគេត្រូវការតែរបស់ញាំ ប៉ុន្តែពេលនេះពួកគាត់មានជម្រកហើយ អញ្ចឹងពួកគាត់គិតដល់ការលំហែរ ព្រោះការរីកចម្រើននៃប ណ្តាញទំនាក់ទំនងសង្គម បានធ្វើឲ្យពួកគាត់មានចំណេះដឹង និងបត់បែនបែបផែនជីវិតរស់នៅកាន់តែទាន់សម័យ។

លោកបន្តថា ជាក់ស្តែងគំរោងដីឡូត៍បូកគោលែនទី១ ទី២ និងទី៣លក់អស់ និងទទួលបានជោគជ័យ ខណៈគំរោងឆ្នេរសមុទ្រកោងកាងលក់អស់ជាង៥០ភាគរយហើយ។ ចំណែកគំរោងឋានសួគ៌លំហែរ គឺបាននិងកំពុងលក់បានច្រើន និងសម្រេចបានតាមផែនការរបស់ខ្លួន។

លោកCooler Tanបានបន្តថា “ប៉ុន្តែអ្វីសំខាន់នៅត្រង់ថា តើធ្វើម៉េចឲ្យដីលំហែររបស់ខ្លួនលក់បានជោគជ័យ គឺត្រូវការអ្នកអភិវឌ្ឍន៍មានទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ មានទុនគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍គំរោង”។ លោកបន្តថា ជាក់ស្តែងគំរោងនិមួយៗរបស់យើង បានចំណាយទុនច្រើនណាស់ ដើម្បីអភិវឌ្ឍគំរោងឲ្យមានភាពស្រស់បំព្រម ទាក់ទាញការចាប់អារម្មណ៍ ជាពិសេសគំរោងឆ្នេរសមុទ្រកោងកាង បានចំណាយទុនរហូតដល់ជាង១លានដុល្លារ សំរាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនានា។

លោកបន្តថា ជាមួយគ្នានេះ គំរោងឋានសួគ៌លំហែរ ក៏បាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ចំណាយអស់រាប់ម៉ឺនដុល្លារ ហើយអ្វីពិសេសសំរាប់គំរោងនេះ គឺយើងនឹងដាផ្កាលឿងរាជប្រមាណ២០០០ដើម រៀបចំហេ ដ្ឋារចនាសម្ព័ន្ឋនានា សួនច្បារ សួនទឹកជាដើម ដើម្បីជម្រុញឲ្យគំរោងនេះទទួលបានជោគជ័យ និងស័ក្តិសមជាដីលំហែរពិតប្រាកដ៕
