ដោយៈ គង់ សូរិយា
កោះកុងៈ កម្មវិធីកោះស្តេច ឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៣ រៀបចំដោយ រដ្ឋបាលស្រុកគិរីសាគរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៣.០០នាទីរសៀល ដល់ម៉ោង ១២.០០យប់ ឆ្លងចូលឆ្នាំថ្មី២០២៣។
កម្មវិធីអបអរសាទរឆ្នាំថ្មីនេះ ធ្វើឡើងនៅទីតាំងបរិវេណផ្ទះសំណាក់កោះស្តេចមានជ័យ (ក្រោយកោះ) មានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង
-->
កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ចាប់ពីម៉ោង ៣.០០នាទីរសៀល ដល់ម៉ោង ១២.០០យប់ ឆ្លងចូលឆ្នាំថ្មី២០២៣។

យោងតាមព៌តមានដែលបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គមរបស់រដ្ឋបាលខេត្តបានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកលេងកំសាន្ត និងមកស្គាល់កោះស្តេចកាន់តែច្រើន និងរួមគ្នាថែរក្សានូវទំនៀមទំលាប់ លើកកម្ពស់ទេសចរណ៍ក្នុងស្រុក តាមរយៈវប្បធម៌ប្រចាំតំបន់ យកចិត្តទុកដាក់ជម្រុញលើប្រព័ន្ធផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ប្រជាជន ជាសាធារណៈទៅលើវិស័យទេសចរណ៍ បង្កើតបរិយាកាសសប្បាយៗ ជាមួយភ្ញៀវទេសចរណ៍ និងប្រជាជននៅក្នុងមូលដ្ឋាន ក្រោមដំបូលនៃសុខសន្តិភាព៕
