គេហទំព័រPropertyareaតែងតាំងលោកឡោ វិចិត្រជាឧត្តមទីប្រឹក្សា

0

 ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានសម្រេចតែងតាំង លោ​កឡោ វិចិត្រជាឧត្តមទីប្រឹក្សាគេហទំព័រនេះ។

លោកឡោ វិចិត្របច្ចុប្បន្នមានតួនាទី ជាអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល សភាពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ី និងជាស្ថាបនិកនៃក្រុមអ្នកបង្កើតភាពអច្ឆរិយៈសំរាប់កម្ពុជាផងដែរ។

លោកយិន លាងគង់ អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ ធ្នូនេះថា ការសម្រេចដំឡើងឋានៈ លោកឡោ វិចិត្រ ពីទីប្រឹក្សាជាន់ខ្ពស់ មកជាឧត្តមទីប្រឹក្សារបស់គេហទំព័រនេះ ដោយសារកន្លងមក លោកឡោ វិចិត្របានចូល​រួមជួយលើកកំពស់កិត្តនាមរបស់គេហទំព័រនេះ ក៏ដូចជាស្វែងរកប្រភពចំណូលដល់គេហទំព័រនេះផងដែរ។

លោកបន្តថា “ការរីកចម្រើន និងភាពជាដៃគូដោយភាពស្មោះត្រង់ និងជួយគ្នាទៅវិញទៅមក ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យអាជីវកម្មមួយមានភាពរីកចម្រើន”។លោកបន្តថា “លោកឡោ វិចិត្របានក្លាយជាបុគ្គលលេចធ្លោ ក្នុងសកម្មភាពជំនួញ​និងការជួយដល់សង្គមជាតិ ដែលនេះជាគុណវុឌ្ឈិសំខាន់មួយ ដែលអ្នកនៅក្នុងពិភពជំនួញ បានផ្តល់តម្លៃដល់លោក”។

លោកយិន លាងគង់បានបន្តថា ការតែងតាំងនេះ ក៏ជាផ្នែកមួយនៃការចូលរួមលើកកំពស់ទំនុកចិត្ត ការពង្រីកការផ្សព្វផ្សាយ និងលើកកំពស់កិត្តិនាមគេហទំព័រPropertyarea.asia និងFacebook Page ឈ្មោះ Property Area Asia ឲ្យកាន់តែលេចធ្លោលើឆាកជាតិ អន្តរជាតិផងដែរ៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here