ដោយ: លាងហួរ
អន្តរជាតិ: ទីផ្សារអចលនៈទ្រព្យនៅក្នុងខេត្តចំនួន៣ ស្ថិតនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត(EEC) បានជាប់គាំង ទោះបីជាតម្រូវការបានកើនឡើងបន្តិចយ៉ាងណាក្តី។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋ(REIC)។
យោងតាមការស្ទង់មតិរបស់ REIC បានរកឃើញថា លំនៅដ្ឋានចំនួន៥៤.១១៦យូនីត ត្រូវបានដាក់លក់ក្នុងតម្លៃសរុប១៨៤,៩ពាន់លានបាត
-->
(ប្រហែល៥,៣១ពាន់លានដុល្លារ) ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះនៅក្នុងខេត្ត ឈុន បុរី ខេត្ត រ៉ាក់យ៉ង និងខេត្តឆាឆឿងសៅ។ តួលេខនោះបង្ហាញពីការធ្លាក់ចុះ៩,៩ភាគរយ នៅក្នុងការផ្គត់ផ្គង់សរុប ធៀបនឹងត្រីមាសទី២។
ចំនួនខុនដូ ដែលដាក់លក់បានធ្លាក់ចុះ១០,២ភាគរយ ហើយចំនួនផ្ទះបានធ្លាក់ចុះ៨,៦ភាគរយ នៅក្នុងត្រីមាសទី៣។

ទោះជាយ៉ាងណាក៏ដោយ លំនៅដ្ឋានថ្មីចំនួន៤.១១៧យូនីត ត្រូវបានផ្គត់ផ្គង់បន្ថែមទៅក្នុងទីផ្សារ នៅក្នុងរយៈពេលដូចគ្នា ពោលគឺកើនឡើង១៦,៩ភាគរយ ក្នុងតម្លៃសរុប១២,៥ពាន់លានបាត។
នៅក្នុងចំណោមខេត្ត EEC ទាំង៣ ក្នុងនោះខេត្តឆាឆឿងសៅ ទទួលបានគម្រោងអចលនទ្រព្យថ្មីៗច្រើនជាងខេត្ត ឈុន បុរីនិងខេត្តរ៉ាក់យ៉ង។ នេះបើយោងតាមការស្ទង់មតិរបស់ REIC ។
អគ្គនាយកស្តីទី REIC លោក Vichai Viratkapan បានមានប្រសាសន៍ថា ចំនួនខុនដូកាន់តែច្រើន កំពុងដាក់លក់នៅខេត្តឈុនបុរី ខណៈផ្ទះថ្មីៗជាច្រើនត្រូវបានដាក់លក់នៅ ខេត្តរ៉ាក់យ៉ង និងខេត្តឆាឆឿងសៅ។
លោក Vichai បានកត់សម្គាល់ថា ទីផ្សារអចលនទ្រព្យរបស់ EEC បានជួបប្រទះនឹង ការធ្លាក់ចុះនៃតម្រូវការ ក្នុងឆ្នាំ២០២១ ហើយចំនួនយូនីតលំនៅដ្ឋានថ្មីៗ ស្ថិតក្នុងកម្រិតទាបបំផុត ក្រោយជំងឺកូវីដ-១៩ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២នេះ៕
