សុខុម
ប៉េកាំង: តំបន់មហាឆកសមុទ្រ Greater Bay Area (GBA) នៃប្រទេសចិន ជាតំបន់ដែលមានសារៈសំខាន់ខ្លាំងផ្នែកយុទ្ធសាស្ត្ររហូតក្លាយជាមជ្ឈមណ្ឌល នៃភាពច្នៃប្រឌិត និងនវានុវត្តន៍ជំនាន់ថ្មីដ៏មានសក្ដានុពលយ៉ាងសម្បើម។
តំបន់នេះគ្របដណ្ដប់ភូមិសាស្ត្រដ៏សំខាន់ចំនួន៣គឺខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) ក្រុងហុងកុង និងទីក្រុងកាស៊ីណូដ៏ល្បីល្បាញម៉ាកាវ (Macao)។
-->
ជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរយៈពេល៥ឆ្នាំលើកទី១៤ នៃសាធារណរដ្ឋប្រជាមានិតចិន តំបន់ Greater Bay Area មានប្រជាជនជាង៨៦លាននាក់ និងមានទំហំផលទុនជាតិសរុប (GDP) រហូតដល់ទៅប្រមាណ១,៧ទ្រីលានដុល្លារ។

ដោយសារសក្ដានុពលដ៏ធំសម្បើមបែបនេះ ទើបបានជាវាក្លាយជាមជ្ឈមណ្ឌលនៃភាពច្នៃប្រឌិត និងនវានុវត្តន៍ជំនាន់ថ្មីដ៏មានសក្ដានុពល ដែលកំពុងទាក់ទាញសហគ្រិនមកពីទូទាំងពិភពលោក។
ដូចយើងបានដឹងហើយថា ក្រុងហុងកុង មានកេរ្តិ៍ឈ្មោះល្បាញជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយរបស់ពិភពលោក។ លើសពីនេះទៅទៀត ហុងកុង មានភូមិសាស្ត្រស្ថិតនៅកៀកនឹងចិនដីគោក និងតំបន់ផ្សេងៗទៀតនៃ Greater Bay Area ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងសង្វាក់ផលិតកម្ម។
ទន្ទឹមនេះ ទីក្រុងស៊ឹនជិន (Shenzhen) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំង៩នៃខេត្តក្វាងទុង។ ទីក្រុងនេះមានប្រជាជនប្រមាណ១៨,៥លាននាក់ GDP ៤៧៥ពាន់លានដុល្លារ និងសេដ្ឋកិច្ចពិពិធកម្មដែលនាំមុខដោយឧស្សាហកម្ម សំណង់ និងសេវាកម្ម។
ដោយមានទំហំទីផ្សារធំស្រដៀងនឹងក្រុងស៊ឹនជិន ក្រុងគ័ងចូវ ឬ ក្វាងចូវ (Guangzhou) ដែលស្ថិតក្នុងខេត្តក្វាងទុង ដែរនោះមានប្រជាជនប្រមាណ១៨,៥លាននាក់ GDP ៤២០ពាន់លានដុល្លារ និងសេដ្ឋកិច្ចនាំមុខដោយវិស័យសំខាន់ៗចំនួន៣ គឺឧស្សាហកម្ម សំណង់ និងសេវាកម្ម។
ចំណែក សក្ដានុពលរបស់ក្រុងម៉ាកាវ ក៏មិនធម្មតានោះដែរ ព្រោះវាជាប់ឈ្មោះជាមជ្ឈមណ្ឌលកាស៊ីណូ (បនល្បែងស៊ីសង) ដ៏ធំបំផុតរបស់ពិភពលោក។ ដូចនេះសរុបបញ្ចូលគ្នានូវភូមិសាស្ត្រទាំង៣ខាងលើសរបង្ហាញឱ្យឃើញថា តំបន់ Greater Bay Area ពិតជាមានសក្ដានុពលខ្លាំងណាស់៕
