ក្រសួងរៀបចំដែនដីរកចំណូលចូលថវិកា​ជាតិប្រមាណ៩២លានដុល្លារក្នុងមួយឆ្នាំ២០២២

0

ដោយ៖​ សុផារី

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រមូលចំណូលបានជាង៣៦៧.១៣៩ពាន់លានរៀល (ប្រមាណជាង៩១,៧៨លានដុល្លារអាមេរិក) ចូលថវិកាជាតិ ក្នុងមួយឆ្នាំ២០២២។

យោងតាមរបាយការណ៍ ក្រសួងប្រមូលបានប្រាក់ចំណូលសរុបចំនួន៣៦៧,១៣៩ពាន់រៀល (ប្រហែល៩១,៧៨លានដុល្លារអាមេរិក) នៅក្នុងឆ្នាំនេះ ថយចុះ២២,២៦% បើធៀបនឹងឆ្នាំ២០២១ គិតទាំងពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ។

ក្នុងចំណោមថវិកាជាតិសរុប ចំណូលរបស់រដ្ឋបាលកណ្តាលមានចំនួន៨.៣៦៨.០៩១.៦៤០រៀល (ប្រមាណ២,០៩លានដុល្លារអាមេរិក) ក្នុងនោះ៧.១៨០.៣១០.៤០០រៀល គឺសម្រាប់សេវាសំណង់ទូទៅ។ ប្រាក់ចំណូលពីសេវាកម្មសំណង់លើសន្ទស្សន៍ទទួលបាន១.១៦៦.០០០.០០០រៀល សេវាព័ត៌មានសុរិយោដីអេឡិចត្រូនិចមាន១០.៤៩៩.២០០រៀល និងប្រាក់ចំណូលបានមកពីការជួលអចលនវត្ថុជាង១១.២៨២.០៤០រៀល។

ចំណូលពីមន្ទីររាជធានី-ខេត្តមានចំនួន៣៥៨.៧៧១.៨០៤.៤១០រៀល ដែលក្នុងនោះ៧១.៣២៨.៣៦០.១១០រៀលបានមកពីសេវាសុរិយោដី សម្រាប់សេវាសំណង់ទូទៅជាង៤៦.៨១៩.៤៥៥រៀល និងបានពីពន្ធប្រថាប់ត្រា និងពីអគ្គនាយកដ្ឋានពន្ធដារ៤៦.៤៤២.៨៦៥.១០០រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here