រដ្ឋាករទឹកភ្នំពេញគ្រោងដាក់បំពង់មេទាញយកទឹកពីបាតទន្លេរសាប មកប្រើប្រាស់

0

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមមន្រ្តីបាបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទាក់ទងនឹងការដាក់បំពង់មេនាំទឹកស្អាត ពីបាតទន្លេសាប ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះដឹកនាំដោយលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភា​ក្សាលើសំណើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សុំអនុញ្ញាតអនុវត្តគម្រោងដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាប ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពល​រដ្ឋ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេស ពាក់ព័ន្ធក្រោមឱវាទក្រសួង។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុលផុស ទៅលើលទ្ធផលនៃការសិក្សារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទាក់ទងនឹងគម្រោងដាក់បំពង់មេនាំទឹកស្អាតពីបាតទន្លេសាប ជាពិសេសបច្ចេកទេសសាងសង់ រយៈពេលនៃការសាងសង់ បញ្ហាប្រឈមនៃគម្រោង និងដំណោះស្រាយបន្ទាន់ឆ្លើយតបលើបញ្ហាប្រឈមទាំងនោះ។

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកយិន បុណ្ណាបានផ្ដល់អនុសា​សន៍ណែនាំ ឱ្យបង្កើតក្រុមការងារ ដើម្បីសហការឱ្យបានជិតស្និទ្ធសិក្សាឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀត អំពីគម្រោងនេះ ជាពិសេសត្រូវស្វែងយល់ពីជម្រៅទឹក ដែលនៅសេសសល់សម្រាប់នាវាធ្វើចរាចរណ៍ ក៏ដូចជាស្វែងយល់អំពីព័ត៌មានបច្ចេកទេសពាក់ព័ន្ធ និងជម្រើសនៃ​ការសាងសង់ផ្សេងៗទៀតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here