ដោយ វុត្ថា
ប្រទេសថៃ៖ ការផ្គត់ផ្គង់ខុនដូរថ្មី នៅក្នុងទីក្រុងបាងកកនៅឆ្នាំ២០១៨ នឹងធ្លាក់ចុះ ១៣ភាគរយ ស្មើរនឹង៥៣,០០០យូនីត ដែលមានសភាពដូចទៅនឹងទីផ្សារមធ្យមកាលពី៥ឆ្នាំដែរ។
លោកស្រី Nalinrat Chareonsuphong ប្រធានគ្រប់គ្រង់កក្រុមហ៊ុនពិគ្រោះយោបល់អចលនទ្រព្យ Nexus Property Market Coបានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់ខុនដូ នឹងស្ថិតនៅចន្លោះពី ៥០,០០០ ទៅ៥៥,០០០យូនីត ពោលគឺស្មើជិតទៅនឹងចំនួនដែលបានលក់នៅក្នុងឆ្នាំ២០១៨ នេះ ដែលខុនដូចំនួន៥២,០០០យូនីតត្រូវបានលក់ចេញ ។ នេះរាប់បញ្ចូលខុនដូចំនួន៣១,០០០យូនីត ដែលត្រូវសម្ពោធដាក់នៅក្នុងទីផ្សារក្នុងឆ្នាំ២០១៨ និង ចំនួន២០,៨០០ យូនីតត្រូវបានសម្ពោធចូលទៅក្នុងទីផ្សារក្នុងឆ្នាំ២០១៧ កន្លងទៅនេះ។
លោកស្រីបានផ្តល់យោបល់ដល់អ្នកអភិវឌ្ឍន៍ទាំងអស់ គួរផ្តោតទៅលើការសាងសង់ខុនដូដែលមានតម្លៃសមរម្យនៅក្នុងទីក្រុង ព្រោះវាជាតម្រូវការមូលដ្ឋានរបស់អ្នកទិញ។ នេះវាជាផ្នែកមួយប្រកបដោយស្ថេរភាព និងនិរន្តភាពសម្រាប់អ្នកទិញបរទេស ឬ អ្នកទិញសម្រាប់ធ្វើការវិនិយោគបន្ត។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ពិគ្រោះយោបល់អចលនទ្រព្យ Nexus Property Marketing Co បានបង្ហាញឲ្យដឹងផងដែរថា តម្លៃខុនដូរនៅក្នុងទីក្រុងបាងកកមានតម្លៃ៧៥,០០០បាត ក្នុងមួយម៉ែត្រការ៉េ ឬ ក្រោម២.៥លានបាតក្នុងមួយយូនីតដែលជាខុនដូមានតម្រូវការក្នុងទីផ្សារពិតប្រកដ៕