និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំអនុម័តអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ស្របច្បាប់ដល់គម្រោងលំហែកាយក្រាំងទំនប់

0

ដោយ៖ សហការី

ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអនុម័តអាជ្ញាបណ្ណអាជីវកម្មអភិវឌ្ឍដីឡូត៍ ដល់ក្រុមហ៊ុន Universal Great Development Co., Ltd ក្នុងការប្រកបអាជីវកម្មដីឡូតិ៍ស្របច្បាប់ លើគម្រោងលំហែកាយក្រាំងទំនប់ ដែលមានទីតាំងនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នេះបើយោងតាមការប្រកាសព៍ត៌មានតាមរយៈហ្វេសប៊ុកផ្លូវការរបស់ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

គម្រោងលំហែកាយក្រាំងទំនប់ ជាគម្រោងដីឡូតិ៍បែបលំហែ ដែលមានទីតាំងនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្ន ទឹកដីស្រុកឧដុង្គ បាននិងកំពុងផ្លាស់ប្រែមុខមាត់ថ្មី ជាមួយសេដ្ឋកិច្ច ប្រាក់ចំណូល ការងាររបស់ប្រជាពលរដ្ឋកើនឡើងជាងមុន ដោយសារមានវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ សហគ្រាស និងគម្រោងអចលនទ្រព្យយ៉ាងច្រើន លឿនឆាប់រហ័ស។

លោកឧកញ៉ា ម៉ន សុខា សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា និងជាម្ចាស់គម្រោងលំហែកាយក្រាំងទំនប់ ធ្លាប់មានប្រសាសន៍នាពេលកន្លងមកថា គម្រោងអភិវឌ្ឍន៍ទាំងនេះបានគិតគួយ៉ាងយកចិត្តទុកដាក់ចំពោះ ភាពស្របច្បាប់ ច្បាស់លាស់ មានប្លង់រឹង។

លោកឧកញ៉ា លើកឡើងថា គម្រោងមានគុណភាព សោភ័ណភាព បរិយាកាសធម្មជាតិ ការអភិវឌ្ឍន៍សំបូរបែបដូចជា ផ្សារសហគមន៍ រីសត សួនកំសាន្ត ស្រះទឹកសម្រាប់ជិះទូក ស្ទូចត្រី អាហារដ្ឋាន កន្លែងក្មេងលេង អាងហែលទឹក សួនផ្កា កន្លែងថតរូបស្អាតៗ កន្លែងបោះតង់ អាំងសាច់ ដែលជាគុណតម្លៃដ៏សំខាន់ជូនអតិថជន អ្នកវិនិយោគនៅក្នុងគម្រោងងាយស្រួលសម្រាប់រស់នៅ សម្រាកលំហែ ប្រកបអាជីវកម្ម និងវិនិយោគទុកចំណេញនាពេលអនាគត៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here