លោក Qin Gangអនាគតប្រមុខកាទូតចិនជាអ្នកណា?និងមានប្រវត្តិ ដូចម្តេច?

0

   ដោយៈ គង់ លាងហួរ

       ប្រទេសចិនៈ អនាគតប្រមុខកាទូត ឬរដ្ឋមន្រ្តីក្រសួងការបរទេចិនថ្មីត្រូវបានប្រកាសឬបង្ហាញសមាសភាពហើយ ខណៈលោកនឹងដើរតួនាទីដ៏សំខាន់ លើកម្រាលព្រំនៃភាពតានតឹង ក៏ដូចជាការសម្របសម្រួលលើទំនា​ក់ទំនងអន្តរជាតិ។

តើលោកQin Gang ដែលនឹងក្លាយជារដ្ឋមន្រ្តីការបររទេសចិន នៅខែ​មិនាខាងមុខជាអ្នកណា? លោកបានកើតនៅក្នុងខែមីនា ឆ្នាំ១៩៦៦ នៅទីក្រុង Tianjin នៃប្រទេសចិន។

លោកបានទទួលបរិញ្ញាបត្រផ្នែកច្បាប់ ផ្នែកនយោបាយអន្តរជាតិពី​សាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ ក្នុងឆ្នាំ១៩៨៨។

បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ លោកQin Gang បានចូលបម្រើការជាបុគ្គលិក នៅការិយាល័យសេវាការទូតរបស់ទីក្រុងប៉េកាំង។

នៅឆ្នាំ១៩៩២ លោកបានចូលបម្រើការ នៅក្រសួងការបរទេសចិន ជាអនុព័ន្ធ និងលេខាទី៣ នៅនាយកដ្ឋានកិច្ចការអឺរ៉ុបខាងលិច។

ក្រោយមក លោកបានធ្វើការនៅស្ថានទូតចិន ប្រចាំចក្រភពអង់គ្លេស ជាលេខាធិការ និងជាទីប្រឹក្សា ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៥ ហើយលោកបានបម្រើការ នៅនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេស ជាអគ្គនាយករង និងជាអ្នកនាំពាក្យ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០។

នៅខែកញ្ញា ឆ្នាំ២០១០ លោក Qin ត្រូវបានតែងតាំងជាបេសកជននៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅចក្រភពអង់គ្លេស។

នៅខែធ្នូ ឆ្នាំ២០១១ លោកបានត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដើម្បីបម្រើការជាអគ្គនាយក នៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស។

ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ លោក Qin បានបម្រើការជាអគ្គនាយកនៃនាយកដ្ឋានពិធីការក្រសួងការបរទេសចិន។

លោកបានក្លាយជាជំនួយការ រដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងឆ្នាំ២០១៧ និងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅខែកញ្ញា ឆ្នាំ២០១៨ ។

នៅខែកក្កដា ឆ្នាំ២០២១ លោក Qin បានក្លាយជាឯកអគ្គរដ្ឋទូតទី១១ នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅសហរដ្ឋអាមេរិក ដោយបានបន្តដំណែងពី លោកCui Tiankai ស្របតាមសេចក្តីសម្រេចរបស់សភាប្រជាជនជាតិ។

នៅខែមករា ឆ្នាំ២០២២ នៅក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុ NPR លោក Qin Gang បានហៅការប្រល័យពូជសាសន៍ Uyghur ថាជា ការប្រឌិត ការកុហក និងព័ត៌មានមិនពិត។

លោកQin Gang ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងការបរទេសទីចិនទី១២ ជំនួសតំណែងរបស់លោកWang Yi ប៉ុន្តែតំណែងផ្លូវការនឹងចាប់ផ្តើមនៅខែមិនា ឆ្នាំ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here