លំហូរ FDI ចូលប្រទេសកូរ៉េខាងត្បូងហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ២០២២

0

ដោយ: គង់ លាងហួរ

សេអ៊ូល: ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញនៅថ្ងៃអង្គារនេះថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលប្រទេសកូរ៉េខាងត្បូង បានឈានដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំ២០២២ ដោយសារការកើនឡើងនៃការវិនិយោគនៅក្នុងឧស្សាហកម្មផលិតកម្ម។

យោងតាមស្ថិតិកូរ៉េខាងត្បូងបានឱ្យដឹងថា លំហូរវិនិយោគផ្ទាល់ពីបរទេស ដែលបានរាយការណ៍ បានកើនឡើង៣,២ភាគរយដល់៣០,៤៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយកើនឡើងដល់៣០ពាន់លានដុល្លារជាលើកដំបូង។

លំហូរវិនិយោគផ្ទាល់ពីបរទេសក្នុងឧស្សាហកម្មផលិតកម្មបានកើនឡើង១៤៩,៤ភាគរយ រហូតឈានដល់កម្រិតខ្ពស់បំផុត១២,៤៨ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ប៉ុន្តែលំហូរវិនិយោគបរទេសក្នុងវិស័យសេវាកម្មក្នុងស្រុក បានធ្លាក់ចុះ២៩,៦ភាគរយ មកត្រឹម១៦,៥៩ពាន់លានដុល្លារ។

លំហូរវិនិយោគផ្ទាល់ពីសហរដ្ឋអាមេរិកបានកើនឡើង៦៥,២ភាគរយ ដល់៨,៦៩ពាន់លានដុល្លារ ប៉ុន្តែលំហូរវិនិយោគពីសហភាពអឺរ៉ុប បានធ្លាក់ចុះ៣៦,៩ភាគរយ ដល់៨,០៧ពាន់លានដុល្លារ។

លំហូរវិនិយោគលើវិស័យ Greenfield ដែលពាក់ព័ន្ធនឹងការសាងសង់រោងចក្រ និងការងារ បានកើនឡើង២៣,៤ភាគរយដល់កម្រិតខ្ពស់ថ្មី ចំនួន២២,៣២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here