ADBផ្តល់កម្ចីជាង១០០០លានដុល្លារដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនា សម្ព័ន្ធក្នុងប្រទេសឥណ្ឌា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រសួងហិរញ្ញវត្ថុសហព័ន្ធឥណ្ឌាបានឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងកម្ចីចំនួន៤ផ្សេងគ្នា ដែលមានតម្លៃ១,២២ពាន់លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋចំនួន៤របស់ប្រទេសឥណ្ឌា។

កិច្ចព្រមព្រៀងចំនួន៤ដាច់ដោយឡែក នឹងគ្របដណ្តប់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា រាប់ចាប់ពី ផ្លូវរថភ្លើងក្រោមដី ថាមពល និងផ្លូវ ទៅកាន់តំបន់សេដ្ឋកិច្ចនៅរដ្ឋ Tamil Nadu, រដ្ឋ Tripura រដ្ឋ Assam និងរដ្ឋ Maharashtra រៀងៗគ្នា។

យោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រាក់កម្ចីចំនួន៣៥០លានដុល្លារ ពីធនាគារ ADB នឹងត្រូវបានប្រើប្រាស់ ដើម្បីសាងសង់ ខ្សែផ្លូវដែកថ្មី និងធ្វើអោយប្រសើរឡើងនូវ ការតភ្ជាប់នៃប្រព័ន្ធរថភ្លើងក្រោមដី នៅទីក្រុង Chennai ដែលជារដ្ឋធានីនៃរដ្ឋ Tamil Nadu ។

នៅទីក្រុង Tripura ប្រាក់កម្ចីចំនួន២២០លានដុល្លារ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងវិស័យថាមពលរបស់រដ្ឋ។

ដូចគ្នានេះដែរ ប្រាក់កម្ចីចំនួន៣០០លានដុល្លារពីធនាគារ ADB នឹងត្រូវបានប្រើប្រាស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវហាយវេរបស់រដ្ឋ ដែលមានប្រវែងជាង៣០០គីឡូម៉ែត្រ និងផ្លូវសំខាន់ៗនៅក្នុងរដ្ឋ Assam ។

សម្រាប់រដ្ឋ Maharashtra ប្រាក់កម្ចីចំនួន៣៥០លានដុល្លារ នឹងត្រូវបានប្រើប្រាស់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការតភ្ជាប់នៃតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅក្នុងរដ្ឋមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here