ដោយវុត្ថា
ភ្នំពេញ៖ ទីក្រុងឌុបៃនៃប្រទេសអារ៉ាប់រួម មិនត្រឹមតែមានអាគារខ្ពស់ជាងគេលើពិភពលោកប៉ុណ្ណោះទេ តែប្រទេសនេះមានសំណង់ស្ថាបត្យកម្ម លំដាប់កំពូលជាច្រើនទៀត។
ដោយវុត្ថា
ភ្នំពេញ៖ ទីក្រុងឌុបៃនៃប្រទេសអារ៉ាប់រួម មិនត្រឹមតែមានអាគារខ្ពស់ជាងគេលើពិភពលោកប៉ុណ្ណោះទេ តែប្រទេសនេះមានសំណង់ស្ថាបត្យកម្ម លំដាប់កំពូលជាច្រើនទៀត។
ថ្ងៃនេះគេហទំព័រ Propertyarea.asia សូមនាំលោកអ្នកទៅស្វែងយល់ពីសំណង់អគារសណ្ឋាគារបង្វិល៣៦០ដឺក្រេ ដែលអាចវិលទៅវិលមក និងអនុញ្ញាត្តិអោយអ្នកដែលសា្នក់នៅក្នុងអគារនេះ អាចទស្សនាព្រះទិត្យរៈឡើងនៅពេលព្រឹកព្រលឹម និងលិចចុះនៅពេលល្ងាច។
ស្ថាបត្យកម្មសណ្ឋាគារដ៏អស្ចារ្យនេះមានឈ្មោះថា Dynamic Tower ស្ថិតនៅក្នុងទីក្រុងឌុបៃ។ វាជាប្រភេទសណ្ឋាគារ ត្រូវបានគេចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០០៨ ហើយអាចនឹងបញ្ចប់ការសាសង់នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។ គម្រោងអគារនេះ ត្រូវបានប៉ានស្មានចំណាយអស់ថវិការចំនួន៣៥៥លាដុល្លារ។
អគារខ្ពស់កប់ពពកនេះនឹងបំពាក់ទៅដោយប្រព័ន្ធអគ្គិសនីយស្វ័យប្រវត្តិ តាមរយៈបំពង់ខ្យល់ និងប្រព័ន្ធសូឡា។ អគារសណ្ខាគារខ្ពស់កប់ពពកមួយនេះ នឹងអាចបង្វិល៣៦០ដឺក្រេ។ ដូច្នេះទិដ្ឋភាពនឹងផ្លាស់ប្តូរជារៀងពេលរហូត សម្រាប់អ្នកស្នាក់នៅខាងក្នុងអគារនេះអាចគយគន់ទិដ្ឋភាពទីក្រុងឌូបៃបានគ្រប់ទិស។
អគារសណ្ឋាគារនេះ មានកំពស់១,៣៧៥ហ្វីត ស្មើនឹង៤១៩ ម៉ែត្រ និងមានកំពស់៨០ជាន់ ដែលជាន់នីមួយៗត្រូវបានបង្វិលដោយខ្លួនឯង។
ថ្នាក់ដឹកនាំក្រុមហ៊ុន Dynamic Group បានអះអាងថា ការសាងសងស់នូវអគារនេះឡើង គឺចំណុចសំខាន់ននឹងផ្តល់ជូននូវ’បទពិសោធថ្មីសម្រាប់មនុស្ស ជាជាងគ្រាន់តែធ្វើជាសណ្ឋាគារ។
គេហទំព័ររបស់ក្រុមហ៊ុន Dynamic Group នេះបានសរសេរថា: “បទពិសោធន៍ដ៏អស្ចារ្យនេះ នឹងផ្តល់ជូននូវសេវាកម្មកន្លែងស្នាក់នៅដ៏ប្រណិត និងកន្លែងសម្រាប់អ្នកធ្វើដំណើរកម្សាន្ត ដែលមានបច្ចេកវិជ្ជាទំនើបបំផុតមិនថា សម្រាប់អាជីវកម្មឬការលំហែនោះទេ។
ក្រុមហ៊ុន Dynamic Group បានបង្ហាញសុទិដ្ឋិនិយមថា នៅពេលសាងសង់រួចរាល់ហើយនោះ សណ្ឋាគារនេះនឹងទទួលបានការគាំទ្រពីភ្ញៀវទេចរណ៍ មកពីជុំវិញពិភពលោក តាមរយៈការផ្តល់នូវបដិសណ្ឋារកិច្ច និងសេវកម្មផ្តាច់មុខ និងល្អឥតខ្ចោះនៃសណ្ឋាគារបង្វិលតែមួយគត់នៅក្នុងពិភពលោក៕