ប្រធានPATA-CCលើកសំណើរចំនួន៧ចំណុចជូនរដ្ឋមន្រ្តីដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA-CC) លោកធួន ស៊ីណាន បានលើកសំណើរចំនួន៧ចំណុច ទៅកាន់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ១៩។

លោកបានលើកសំណើរនេះ នៅក្នុងកិច្ចប្រជុំលើកទី៣(តាមរយៈប្រព័ន្ធវិដេអូ Zoom) នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក្រោ មអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោកធួន ស៊ីណានបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនារសៀលថ្ងៃទី១១ មករានេះថា ក្នុងនាម PATA-CC ខ្ញុំបានស្នើសុំចំណួចមួយចំនួន ដូចខាងក្រោម ទី១-ស្នើរសុំ បន្ថែម Influencer មកពីបណ្ដាប្រទេសជាគោលដៅ ដើម្បីជួយជំរុញក្នុងផ្សព្វផ្សាយពីកម្ពុជា។ ទី២-ស្នើរសុំ ពង្រីកការផ្សព្វផ្សាយតាមប្រព័ន្ធ Digital អោយបានកាន់តែទូលំទូលាយ។

ទី៣-ស្នើរសុំ រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ខេត្ត ជួយជម្រុញ និងគាំទ្រ រាល់ Platform ពិពណ៌អន្តរជាតិនាៗ  ទី៤-ស្នើរសុំបង្កើតអោយមាន Standard ច្បាស់លាស់ ទៅលើ វិស័យដូចខាងក្រោម A-កសិទេសចរណ៍ B – ទេសចរណ៍នេសាទ C- ទេសចរណ៍សាសនា ( Buddhist Tourism / Spiritual Tourism)។

ទី៥- ស្នើសុំអោយមានការហោះហើរត្រង់ អោយបានកាន់តែទូលំទូលា​យ ទី៦- តម្លៃសេវាកម្មក្នុងខេត្តព្រះសីហនុមានតម្លៃខ្ពស់ ពិបាកក្នុងការប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងទី៧- បញ្ហាទាលុយពីភ្ញៀវទេសចរណ៍នៅតែមាន តាមបណ្ដាប្រលានអន្តរជាតិ និងព្រំដែនអន្តរជាតិមួយចំនួន ប៉ុន្តែកើតឡើងទៅលើបណ្ដាជនជាតិមួយបុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here