សម្ដេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍបៃតងគឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

0

ដោយ៖ លាងហួរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការអភិវឌ្ឍបៃតង គឺជាគំនិតផ្ដួចផ្ដើម ដែលត្រូវបានចាប់ផ្ដើមដោយប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយលោកស្រីម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃអគ្គលេខាធិការដ្ឋានហិរញ្ញវត្ថុ នៃក្រុម​ការងារត្រួត​ពិនិត្យ​រួម ​នៃ​ក្រុម​ប្រទេសអាស៊ី​ប៉ាស៊ីហ្វិក ​អំពី​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ (ICRG-JG ) នាព្រឹកថ្ងៃទី១១ មករា នេះ។

លោកស្រី ម៉ីលីន វ៉ាន មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយនៃអគ្គលេខាធិកាដ្ឋាន ហិរញ្ញវត្ថុបានសំដែងនូវការរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជា ។

លោកស្រី ម៉ីលីន បានគោរពវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធប្រល័យ។ លោកស្រីបានលើកទឹកចិត្តកម្ពុជា ឲ្យនាំមុខប្រទេសដទៃទៀត ក្នុងវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោកស្រីម៉ីលីន និងប្រតិភូ ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជា និងបានជម្រាបជូនប្រតិភូ អំពីយុទ្ធសាស្ត្រនៃការទប់ស្កាត់ជំងឺកូវីដ១៩ នឹងបានជម្រាបជូនប្រតិភូផងដែរ អំពីកិច្ចផ្ដួចផ្ដើមអភិវឌ្ឍន៍បៃតងដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដួចផ្ដើមឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here