ហាងH&M នៅប្រទេសម៉ាឡេស៊ីជាប់បទចោទប្រកាន់ពីការលក់វីដេអូថតបានក្នុងបន្ទប់សាកសម្លៀកបំពាក់

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ី បានធ្វើរបាយការណ៍របស់ប៉ូលីសមួយ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញTwitter សម្តែងការព្រួយបារម្ភថា វីដេអូដែ​លថតបានពីកាមេរ៉ាលាក់ទុក នៅក្នុងបន្ទប់សាកសំលៀកបំពាក់ នៅហាងH&M ត្រូវបានដាក់លក់តាមអ៉ីនធឺណិត។

ក្រុមហ៊ុននេះបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ LifestyleTech ថា“ សុវត្ថិភាពរបស់អតិថិជន គឺមានសារៈសំខាន់បំផុតសម្រាប់យើង ហើយរបាយការណ៍របស់ប៉ូលីសត្រូវបានធ្វើឡើង ហើយការស៊ើបអង្កេតកំពុងបន្ត”។

ប្រភពពីក្រុមហ៊ុនបានបន្តថា “យើង​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​បន្ទប់​សាកសម្លៀកបំពាក់ទាំង​អស់ ហើយ​យើងកំពុង​ធ្វើ​ការ​ ដើម្បី​ធានា​ថា​មិន​មាន​ការ​រំលោភ​លើ​សុវត្ថិភាព​ ដែល​នឹង​ធ្វើ​ឱ្យ​ខូច​ដល់​ភាព​ឯកជន​ របស់​អតិថិជន​របស់​យើង​នោះឡើយ”។

H&M គឺជាក្រុមហ៊ុនសម្លៀកល្បីល្បាញ ដែលលក់បំពាក់ចម្រុះជាតិសាសន៍ ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអែត និងមានជំនាញខាងសំលៀកបំពាក់ទាន់សម័យ សម្រាប់ បុរស ស្ត្រី ក្មេងជំទង់ និងកុមារ។

ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថា បានលក់វីដេអូ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសម៉ាឡេស៊ី តាមអ៉ីនធឺណិត ដោយអ្នកលក់អះអាងថា មានការថតរឿងគូស្នេហ៍ និងបុគ្គលនៅក្នុងបន្ទប់សាកសំលៀកបំពាក់។

បញ្ហានេះត្រូវបានគូសបញ្ជាក់ជាលើកដំបូង ដោយអ្នកប្រើប្រាស់ ឈ្មោះ @meleisgw នៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី០៨ ខែមករា ប៉ុន្តែនាងបានលុបការបង្ហោះចាប់តាំងពីពេលនោះមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here